
ភ្នំពេញ៖ WE DARE DO នឹងរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ «ពីក្តីស្រមៃ ទៅជាការពិត» នៅថ្ងៃ២៧ មេសា ដើម្បីមូលនិធិស្ទែម។ កញ្ញា កៅ ម៉េងហ័ង បានគូសបញ្ជាក់ថា ថវិការដែលបានពីការលក់សំបុត្រចូលរួមទាំងអស់នឹងយកទៅចូលរួមក្នុងមូលនិធិស្ទែមសម្រាប់ការអប់រំស្ទែមតាមបណ្តាខេត្ត ដែលនឹងរៀបចំជាកម្មវិធីសិក្សា និងទិញសម្ភារៈសម្រាប់សិស្សនៅវិទ្យាល័យក្នុងខេត្តកំពង់ចាម។
.png?1745305782)
យុវតី កៅ ម៉េងហ័ង អ្នកផ្តួចផ្តើមគម្រោង WE DARE DO បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីចែករំលែកបទពិសោធន៍ដែលរៀបចំដោយ WE DARE DO ជាកម្មវិធីចែករំលែកពីបទពិសោធន៍របស់វាគ្មិនជាច្រើនរូប ក្នុងការស្វែងរកខ្លួនឯង ជម្នះឧបសគ្គដើម្បីសម្រេចក្តីស្រមៃ។ គោលបំណងរបស់កម្មវិធីគឺចង់លើកទឹកចិត្តដល់យុវជនក្នុងការហ៊ានសាកល្បងធ្វើរឿងថ្មីៗ ចាកចេញពី comfort zone ដើម្បីស្វែងរកខ្លួនឯង និងសក្តានុពលរបស់ខ្លួន ។
.png?1745305789)
បើតាមប្រភពដដែល បានគូសបញ្ជាក់ថា កម្មវិធីចែករំលែកនេះ នឹងជជែកពីប្រធានបទ ការចូលរួមការងារសង្គម ការជ្រើសរើសជំនាញ ការស្វែងរកឱកាសផ្សេងៗដូចជាការផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ទៅក្រៅប្រទេស ក៏ដូចជាបទពិសោធន៍នៃការធ្វើការ។ កម្មវិធីនឹងប្រព្រឹត្តទៅនាថ្ងៃទី 27 មេសា 2025 ចាប់ពីម៉ោង ១រសៀល ដល់ ៥រសៀល នៅទីតាំង NICC ដែលស្ថិតនៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានកំណត់អ្នកចូលរួមត្រឹមតែ ៥០នាក់ប៉ុណ្ណោះ។ សាធារណជនអាចចូលរួមកម្មវិធីនេះដើម្បីចូលរួមចំណែកទៅកាន់មូលនីធិស្ទែមតាមរយៈការទិញសំបុត្រ តាមរយៈតំណភ្ជាប់ https://forms.gle/DAC7EdKFaiaZBiRK7 ឱ្យបានត្រឹមថ្ងៃទី26 ខែមេសា ឆ្នាំ២០២៤។

កញ្ញា កៅ ម៉េងហ័ង បានគូសបញ្ជាក់ថា ថវិការដែលបានពីការលក់សំបុត្រចូលរួមទាំងអស់នឹងយកទៅចូលរួមក្នុងមូលនិធិស្ទែមសម្រាប់ការអប់រំស្ទែមតាមបណ្តាខេត្ត ដែលនឹងរៀបចំជាកម្មវិធីសិក្សា និងទិញសម្ភារៈសម្រាប់សិស្សនៅវិទ្យាល័យក្នុងខេត្តកំពង់ចាម៕

