Cctime 6monthsfree desktop
Cc times  web banner kh (2)

AUSCAM ផ្តល់ «វគ្គបណ្តុះបណ្តាលសរសេរ CV ដោយឥតគិតថ្លៃ» សម្រាប់សិស្ស-និស្សិត ដើម្បីបង្កើនជំនាញក្នុងការដាក់ពាក្យការងារ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាង ( ប្រភព៖ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី) 

ភ្នំពេញ៖ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AUSCAM) ផ្តល់ «វគ្គបណ្តុះបណ្តាលសរសេរ CV ដោយឥតគិតថ្លៃ» សម្រាប់សិស្ស-និស្សិត នៅថ្ងៃទី 26 ខែមេសា ចាប់ពីម៉ោង 8:30 ព្រឹក ដល់ 11:00 ព្រឹក តាមរយៈ Google Meet។ វគ្គ​បណ្តុះបណ្តាល​នេះ​បើក​ទទួល​សិក្ខាកាម​ចំនួន​២៥​នាក់​តែប៉ុណ្ណោះ សម្រាប់សិស្សថ្នាក់ទី 12 ឬសាកលវិទ្យាល័យដែលចង់រៀនពីរបៀបបង្កើត CV និង Cover Letter ដើម្បីត្រៀមដាក់ពាក្យការងារបានជោគជ័យ។

ប្រភព៖ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី

យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AUSCAM) បានឱ្យដឹងថា អង្គការនឹងរៀបចំកម្មវិធីបណ្តុះបណ្តាល ម្រាប់សិស្សថ្នាក់ទី 12 ឬសាកលវិទ្យាល័យដែលចង់រៀនពីរបៀបបង្កើត CV និង Cover Letter ។ កម្មវិធីនេះនឹងបណ្តុះបណ្តាលសិក្ខាកាមចំនួន២៥នាក់អំពី សារៈសំខាន់នៃការសរសេរ CV និង Cover Letter ដ៏ល្អ យុទ្ធសាស្ត្រស្វែងរកការងារដោយសុវត្ថិភាព គន្លឹះក្នុងការសរសេរ CV និង Cover Letter ប្រកបដោយប្រសិទ្ធភាព និងរបៀបដាក់ពាក្យសុំតាមអ៊ីមែល។

ប្រភព៖ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី

ការបណ្តុះបណ្តាលសរសេរ CV អនឡាញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែមេសា ឆ្នាំ 2025 ចាប់ពីម៉ោង 8:30 ព្រឹក ដល់ 11:00 ព្រឹក តាមរយៈ Google Meet។ដើម្បីអាចចូលរួមបាន សិស្សនិស្សិតអាចចុះឈ្មោះឥឡូវនេះ : https://shorturl.at/58riG។ ក្នុងករណី មានចម្ងល់បន្ថែម អាចទាក់ទងទៅកាន់ 092​ 756 941 ឬ Email: [email protected]

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយយុវតីស្ម័គ្រចិត្តនៃគម្រោងការអភិវឌ្ឍអាជីព ដែលមានការគាំទ្រដោយ អង្គការ AUSCAM។ អង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AUSCAM) ជាអង្គការដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យក្មេងស្រីចៀសផុតពីការជួញដូរ និងការកេងប្រវញ្ចតាមអនឡាញ ដែលមានគម្រោងនានាពាក់ព័ន្ធនឹងការពង្រឹងភាពអង់អាចក្មេងស្រី។ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង