Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើស«ពលទាហានថ្មី ចំនួន៣០០នាក់»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានចំនួន៣០០នាក់បន្ថែមទៀតសម្រាប់ បំពេញក្របខណ្ឌឱ្យកងឯកភាព បញ្ជាការដ្ឋានទ័ពអាកាស, កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន,​ មជ្ឈមណ្ឌលនៃកងយោធពលខេមរភូមិន្ទ ចំណុះមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក​ និង វិទ្យាស្ថានបញ្ជាការសេនាធិការ។

យោងតាមសេចក្តីសម្រេចនៃរដ្ឋាភិបាលកម្ពុជា ស្តីពីការជ្រើសរើសពលទាហាន បានឱ្យដឹងថា រដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន ៣០០ នាក់ សម្រាប់បំពេញឱ្យកងឯកភាព ៤ធំៗ ដែលក្នុងនោះរួមមាន បញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន១០០នាក់ កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ចំនួន៣០នាក់ និងវិទ្យាស្ថានបញ្ជាការសេនាធិការ ចំនួន ២០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង