Smart saver cctime web bannertif

ក្នុងដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង ចិនបាន«សន្យាផ្តល់អាហារូបករណ៍»ដល់សិស្ស-និស្សិតកម្ពុជា១០០០កន្លែងរយៈពេលបីឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតរហូតដល់ ១០០០ កន្លែង រយៈពេលបីឆ្នាំ សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាព និង ចូលរួមបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌។ នេះបើតាម សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក ស៊ី ជីនពីង។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃ ក្រសួងការបរទេស​ នាព្រឹកថ្ងៃទី ១៨ មេសា ២០២៥ បានឱ្យដឹងថា តាមរយៈការទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅលើទឹកដីកម្ពុជា នាថ្ងៃទី ១៧ មេសា ២០២៥ លោកបានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំ លើវិស័យអាទិភាពមួយចំនួន ដែលអាចធ្វើឱ្យប្រទេសទាំងពីរអាចបន្តកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ។ ក្នុងនោះមានរួមបញ្ចូលការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌ នៅក្នុងកិច្ចពិភាក្សា ហើយជាលទ្ធផលនៃកិច្ចពិភាក្សាលើចំណុច​នេះ ចិនបានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសចិន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនការងារ និងលើកកម្ពស់សហគ្រិនភាពនៃយុវជនកម្ពុជា ។

គួរបញ្ជាក់ថា​ ក្នុងដំណើរទស្សនកិច្ច លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង