Cctime 6monthsfree desktop
Cc times  web banner kh (2)

DCN Global ជ្រើសរើសយុវជនអាយុ១៨-៣៥ ឆ្នាំ ដើម្បីចូលរួមកម្មវិធីស្តីពី «បច្ចេកវិទ្យាឌីជីថលក្នុងការផ្លាស់ប្តូរការអប់រំ និងអនាគតនៃការងារ» នៅទីក្រុងសេអ៊ូល

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Digital Communication Network Global (DCN Global) ជ្រើសរើសបេក្ខជនដែលមានអាយុចន្លោះ ១៨ ទៅ ៣៥ ឆ្នាំ ដែលមានចាប់អារម្មណ៍អំពីប្រធានបទបច្ចេកវិទ្យាឌីជីថលក្នុងការផ្លាស់ប្តូរការអប់រំ និងអនាគតនៃការងារដែរឬទេ ដើម្បីចូលរួមក្នុងកម្មវិធី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15-17 ខែ មិថុនា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។​ កម្មវិធីនេះនឹងមានការចូលរួមពីយុវជនសរុបប្រមាណ ៨០រូប មកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

យោងតាមសេចក្តីជូនដំណឹងលើគេហទំព័រហ្វេសប៊ុកនៃស្ថានទូតអាម៉េរិក បានឱ្យដឹងថា DCN Global នឹងជ្រើសរើសអ្នកជំនាញវ័យក្មេងប្រមាណ ៨០ រូបមកពីអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនឹងត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធី ក៏ដូចជាសហការគ្នា និងសិក្សាស្វែងយល់ពីប្រធានបទ “Digital Education for Digital Transformation: Shaping the Future of Learning and Innovation” ។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំអ្នកអប់រំ អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យនានា ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់ការរួមបញ្ចូលឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដូចជា បញ្ញាសិប្បនិម្មិត, ប្លុកឆេន និងសន្តិសុខតាមអ៊ីនធឺណិត ចូលទៅក្នុងការបង្រៀន ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍វិជ្ជាជីវៈ។

ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានអាយុចន្លោះ ១៨ ទៅ ៣៥ ឆ្នាំ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងដាក់ពាក្យតាមរយៈតំណភ្ជាប់ https://dcnglobal.net/.../digital-education-for-digital… ឱ្យបានមុនថ្ងៃទី ៣០ ខែ មេសា ២០២៥។

បើតាមគេហទំព័រនៃកម្មវិធីខាងលើ បានគូសបញ្ជាក់ថា អ្នករៀបចំវេទិកានឹងផ្តល់ជូនទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅសណ្ឋាគាររួមគ្នាសម្រាប់អ្នកចូលរួម និងបន្ទប់តែមួយសម្រាប់វាគ្មិន រួមជាមួយនឹងអាហារ និងសកម្មភាពសង្គមភាគច្រើន។ អ្នកចូលរួមត្រូវទទួលខុសត្រូវចំពោះការទទួលបានទិដ្ឋាការ។

គួរបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងដោយ World Learning and Digital Communication Network Global ដោយមានមូលនិធិពីការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង