Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធីធុរកិច្ចជំនាន់ថ្មី នឹងរៀបចំកិច្ចពិភាក្សាស្តីពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំបែបសហគ្រិនភាព» នៅថ្ងៃទី២៥ មេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីធុរកិច្ចជំនាន់ថ្មី នឹងរៀបចំកិច្ចពិភាក្សាស្តីពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំបែបសហគ្រិនភាព» នៅថ្ងៃទី២៥ មេសា ឆ្នាំ២០២៥នៅការិយាល័យសហគ្រិនខ្មែរ។ វាគ្មិននឹងចែករំលែកចំណេះដឹង និងទស្សនៈគួរជាទីចាប់អារម្មណ៍ក្នុងការចាប់ផ្តើមនិងពង្រីកអាជីវកម្ម ដែលអនុញ្ញាតឱ្យអ្នកចូលរួមយល់ដឹងបន្ថែមពាក់ព័ន្ធនឹងភាពជាសហគ្រិន។

យោងតាមសេចក្តីជូនដំណឹងលើគេហទំព័រនៃសហគ្រិនខ្មែរ បានឱ្យដឹងថា Fireside Chat ដែលជាផ្នែកមួយនៃ​ កម្មវិធី “ធុរកិច្ចជំនាន់ថ្មី” ជុំទី នឹងមានការចូលរួមចែករំលែកដោយវាគ្មិនចំនួនពីររូប គឺ លោកស្រី មុន ហ៊ូរាដា និង លោក Joshua Jones ស្តីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំបែបសហគ្រិនភាព ដែលនឹងត្រូវបានសម្របសម្រួលដោយអ្នកស្រី គីម​ តាន់។ កម្មវិធីនេះនឹងផ្តល់ឱកាសដល់អ្នកចូលរួម មានឱកាសសួរសំណួរទៅកាន់វាគ្មិនដែលពោរពេញទៅដោយបទពិសោធន៍ក្នុងអាជីវកម្ម និងបង្កើតទំនាក់ទំនងជាមួយសហគ្រិន និងអ្នកចូលរួមផ្សេងទៀត ។

បើតាមគេហទំព័រ សហគ្រិនខ្មែរ កម្មវិធីនេះបើកអនុញ្ញាតឱ្យចូលរួមដោយសេរី ដែលសាធារណជនអាចចុះឈ្មោះជាមុនតាមតំណភ្ជាប់ ​​ https://shorturl.at/wCE3p ។ កម្មវិធីនឹងប្រព្រឹត្ត ចាប់ពីម៉ោង ២:៣០ - ៥:៣០ រសៀល នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នៅទីតាំងសាលពហុបំណង ដែលមានទីតាំងក្នុងការិយាល័យសហគ្រិនខ្មែរ។ ក្នុងករណីមានចម្ងល់ចង់បានព័ត៌មានបន្ថែម សូមទាក់ទងមកGrow4Growth Consultant តាមរយៈលេខទូរស័ព្ទ +855 31 480 0888 ឬ អ៊ីមែល [email protected]

គួរបញ្ជាក់ថា សហគ្រិនខ្មែរ មានទីតាំងស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី៩, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយ ចង្វារ, រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង