Cctime 6monthsfree desktop
Cc times  web banner kh (2)

Mahidol University ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកសុខាភិបាល រយៈពេលមួយឆ្នាំ ចំនួន៣កន្លែង សិក្សានៅប្រទេសថៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យ Mahidol University នៅប្រទេសថៃ ផ្តល់អាហារូបករណ៍ ចំនួន ០៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master of Science Program in School Health) ដែលមានរយៈពេល ០១ឆ្នាំ (ខែសីហា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦) ដល់បេក្ខជនមកពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ ដើម្បីលើកកម្ពស់ វិស័យសុខាភិបាល ក្នុងប្រទេសនីមួយៗ។ នេះបើតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ នាថ្ងៃទី ១១ មេសា ២០២៥ ។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា អាហារូបករណ៍នេះនឹងផ្តល់ជូនការរ៉ាប់រងថ្លៃសិក្សា ផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ សម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្តល់កន្លែងស្នាក់នៅ រ៉ាប់រងសេវាសុខភាព សំបុត្រយន្តហោះទៅ-មក។ល។ ដើម្បីអាចដាក់ពាក្យបាន បេក្ខជន ត្រូវឆ្លងកាត់ដំណាក់កាលពីរធំៗ គឺ ដាក់ពាក្យតាមអនឡាញ បន្ទាប់មកផ្ញើឯកសារ Hard Copy ទៅកាន់ ការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។

បើតាមសេចក្តីប្រកាស បានឱ្យដឹងបន្តទៀតថា ដំណាក់កាលទី១ បេក្ខជនត្រូវដាក់ពាក្យតាមអនឡាញ ដោយចូលទៅកាន់តំណ ៖ https://www.tm.mahidol.ac.th/bstm/applying/ ដើ ម្បីបំពេញពាក្យសុំអាហារូបករណ៍ ឱ្យបានចប់សព្វគ្រប់ជាមុនសិន។ ក្រោយដាក់ពាក្យអនឡាញរួចរាល់ បេក្ខជនត្រូវផ្ញើពាក្យសុំអាហារូបករណ៍ដែលបានបំពេញតាមអនឡាន និងឯកសារពាក់ព័ន្ធផ្សេងៗជា Hard copy មកកាន់ការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការ អាស៊ាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល ៥០ម៉ែត្រ)។

គួររំលឹកថា អាហារូបករណ៍នេះនឹងបិទទទួលពាក្យត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី ដើម្បីក្រសួងពិនិត្យ និង បញ្ជូនឈ្មោះទៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ក្នុងករណីមានចម្ងល់ចង់ដឹងព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីអាហារូបករណ៍ខាងលើ បេក្ខជនអាចទាក់ទងជាមួយមន្ត្រី ខាងភាគីថៃ តាមរយៈអ៊ីម៉ែល [email protected] ទូរស័ព្ទលេខ ០៧៨ ៥៥៥ ៣០៥ ឬ តាមរយៈអ៊ីម៉ែល [email protected] ទូរស័ព្ទលេខ ០១០ ៦១៦ ០៨៥៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង