Cctime 6monthsfree desktop
Cc times  web banner kh (2)

រុស្ស៊ីផ្តល់«អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់» ដល់និស្សិតបណ្តាប្រទេសជាសមាជិកអាស៊ាន សិក្សារយៈពេល២ឆ្នាំនៅសាកលវិទ្យាល័យ MGIMO

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី ១១ មេសា ២០២៥ បានប្រកាសពីអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ សិក្សានៅសាកលវិទ្យាល័យ MGIMO នៃសហព័ន្ធរុស្សី។ អាហារូបករណ៍នេះនឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៥។

ក្រសួងអប់រំបានប្រកាសពីអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ MGIMO នៃរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន រយៈពេល ០២ឆ្នាំ ក្រោមកម្មវិធី “Political Economy of the ASEAN-Russia Strategic Partnership” ដល់ បេក្ខជនមកពីប្រទេសជាសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ។ការសិក្សានៅរុស្សីនៅសាកលវិទ្យាល័យនេះនឹងប្រើប្រាស់ភាសាអង់គ្លេសក្នុងការបង្រៀន។

បើតាមគេហទំព័រនៃ សាកលវិទ្យាល័យនេះ វគ្គសិក្សាត្រូវបានបែងចែករវាងការបង្រៀនក្នុងថ្នាក់ ការចូលរួមសិក្ខាសាលា និងទម្រង់ផ្សេងៗទៀតដោយផ្អែកលើការស្រាវជ្រាវយ៉ាងទូលំទូលាយ ដែលមានការចូលរួមជាមួយនឹងអ្នកជំនាញ និងការធ្វើរបាយការណ៍ជាក្រុម។ថ្នាក់អនុបណ្ឌិតនេះ តម្រូវឱ្យ និស្សិតការពារនិក្ខេបបទថ្នាក់អនុបណ្ឌិតដើម្បីឱ្យមានសិទ្ធិទទួលបានសញ្ញាបត្រ។

ក្រសួងអប់រំ បានគូសបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ ចំពោះអាហារូបករណ៍ខាងលើ សូមចូលរួមដាក់ពាក្យតាមអនឡាញ តាមរយៈគេហទំព័រ master.mgimo.ru ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់ព៌តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ study-asean.mgimo.ru

គួររំលឹកថា សាកលវិទ្យាល័យ MGIMO គឺជាសាកលវិទ្យាល័យកំពូលមួយនៅក្នុងប្រទេសរុស្ស៊ី ដែលផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាច្រើន ពីច្បាប់អន្តរជាតិ វិទ្យាសាស្ត្រនយោបាយ ការគ្រប់គ្រងអាជីវកម្ម គោលនយោបាយថាមពល និងសេដ្ឋកិច្ចឌីជីថល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង