Cctime 6monthsfree desktop
Cc times  web banner kh (2)

ត្រាំព្រមាន«សង្រ្គាម»ជាមួយអ៊ីរ៉ង់នឹងផ្ទុះបើកិច្ចចចារនុយក្លេអ៊ែរបរាជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតី Donald Trump បានចេញសារព្រមានទៅអ៊ីរ៉ង់ម្តងទៀតថាប្រសិនបើកិច្ចចចារនុយក្លេអ៊ែរដែលធ្វើនៅក្នុងប្រទេសអូម៉ង់នៅសប្តាហ៍នេះបរាជ័យនោះអាម៉េរិកនិងប្រើកម្លាំងយោធា ដោយលោកបានឲ្យអ៊ីស្រាអែលជាអ្នកចាត់វិធានការឆ្លើយតបជាមួយនឹងប្រទេសអ៊ីរ៉ង់ប្រសិនបើសង្រ្គាមផ្ទុះ។

បើតាមប្រមុខមេដឹកនាំអាម៉េរិក លោកដូណាល់ត្រាំបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងដើរតួនាទីនាំមុខគេក្នុងសកម្មភាពយោធាប្រឆាំងជាមួយនឹងអ៊ីរ៉ង់ដោយលោកដូណាល់ត្រាំបានព្រមានថាអ៊ីស្រាអែលនឹងក្លាយជាអ្នកដឹកនាំផ្ទាល់ប្រសិនបើសង្រ្គាមផ្ទុះ។

គួរបញ្ជាក់ថាកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងក្នុងប្រទេសអូម៉ង់ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ។ ដូណាល់ត្រាំធ្លាប់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ពីមុនមកហើយថាប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី នោះអ៊ីរ៉ង់នឹងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកពីអាម៉េរិកដូចដែលពួកគេមិនដែលធ្លាប់ឃើញពីមុនមកមកឡើយ។

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 របស់អាម៉េរិក

ការគំរាមកំហែងរបស់លោកត្រាំនេះកើតឡើងបន្ទាប់ពីការបដិសេធរបស់អ៊ីរ៉ង់ចំពោះការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ សហរដ្ឋអាម៉េរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅកាន់កោះ Diego Garcia ដែលជាកោះរបស់អង់គ្លេសក្នុងមហាសមុទ្រឥណ្ឌា ដែលជាសញ្ញាបង្ហាញពីការកើនឡើងដែលអាចកើតមាននៅក្នុងការត្រៀមលក្ខណៈវាយប្រហារចូលអ៊ីរ៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង