Img 1426
Swift cc time

A+ Forum ផ្តល់ឱកាសដល់សិស្សទី១២ រៀនបំប៉នមុខវិជ្ជាសំខាន់ចំនួន៥ ជាមួយអតីតសិស្សនិទ្ទេស A តាមអនឡាញដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រលងបាក់ឌុប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនមួយក្រុមបានសហការគ្នាក្នុងការរៀបចំគម្រោង A+ Forum ដើម្បីបើកថ្នាក់បំប៉នដោយឥតគិតថ្លៃសម្រាប់សិស្សថ្នាក់ទី១២តាមបណ្តាខេត្ត ដែលសិស្សអាចសិក្សាតាមអនឡាញជាមួយសិស្សដែលបានប្រឡងបាននិទ្ទេស A ។ ការសិក្សានេះផ្តោតលើមុខវិជ្ជា ៥ មុខសំខាន់ៗគឺ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្រ្តខ្មែរ។

យោងតាមគេហទំព័រ A+ Forum បានឱ្យដឹងថា យុវជនបីរូបមានឈ្មោះ ហេង មេត្តា (ប្រធានក្រុម) រិន វណ្ណរា និងសល់ កណ្ណិកា  បានបង្កើតថ្នាក់សិក្សាបំប៉នបន្ថែម A+ Forum ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដោយមានការបណ្តុះបណ្តាលពីសិស្សនិទ្ទេសA លើសពីអ្វីដែលថ្នាក់រៀនអាចផ្តល់ជូន។ ក្រៅពីការសិក្សា សិស្សានុសិស្សដែលចូលសិក្សាជាមួយ A+ Forum មានការប្រកួតប្រជែងដណ្តើមយកប័ណ្ណសរសើរ ព្រមទាំងបានផ្តល់ឯកសារនានាដែលសិស្សអាចរៀនអនុវត្ត និងមានការផ្តល់គន្លឹះប្រទ្បងពីគ្រូស្ម័គ្រចិត្តដែលជាសិស្សនិទ្ទេសAជាប្រចាំ។​

សិស្សានុសិស្សដែលអាចដាក់ពាក្យចូលរៀនវគ្គបំប៉ននេះត្រូវជាសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា ដែលមានអ៊ីនធឺណិតគ្រប់គ្រាន់ និងមានការបេ្តជ្ញាចិត្តចូលរៀនជាប្រចាំ។ សិស្សដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះតាមរយៈ តំណភ្ជាប់  ឱ្យបានមុនកាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៥។

សិស្សានុសិស្សនឹងទទួលបានការបំប៉នលើកមុខវិជ្ជាចំនួន៥ គឺគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្រ្តខ្មែរ។ បន្ថែមពីការសិក្សាមេរៀនក្នុងមុខវិជ្ជាទាំង៥ សិស្សនឹងទទួលបានយុទ្ធសាស្រ្តត្រៀមប្រលង ការធ្វើតេស្តរំលឹកមេរៀនដោយការលេងហេ្គមឆ្លើយសំណួរ មានវីដេអូ ការស្រាវជ្រាវ ពិភាក្សាក្រុម ឯកសារណែនាំ។ បន្ថែមពីនេះ នឹងទទួលបានការប្រឹក្សាយោបល់លើការសិក្សា និងសុខភាពផ្លូវចិត្ត។

ប្រសិនបើមានចម្ងល់ចង់ដឹងព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់តេលេក្រាមដែលមានឈ្មោះ @Sallkanika ឬតាមរយៈលេខទូរស័ព្ទ 069 381 104 ។

គួរបញ្ជាក់ថា គម្រោងនេះត្រូវបានរៀបចំដោយយុវជនបីរូបដែលបានចូលរួមការប្រកួតមួយមានឈ្មោះថា Human Design Thinking Hackathon ក្រោយការប្រកួត យុវជនទាំងបីរូបទទួលបានថវិកាក្នុងការអនុវត្តគម្រោងក្នុងសហគមន៍ ក្រោមការសហការពី Phum Impact និងការគាំទ្រជំនួយពីសា្ថនទូតអាមេរិក (U.S. Embassy)៕

Khcct banner

អត្ថបទទាក់ទង