Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ហ្សង់-ហ្វ្រង់ស័រ តាន់៖រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដុតដៃដុតជើង ពន្យល់អាម៉េរិកកុំឲ្យអនុវត្តពន្ធ៤៩%លើកម្ពុជា ដើម្បីការពារប្រយោជន៍ជាតិជារួម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចចារបញ្ចុះបញ្ចូលសហរដ្ឋអាម៉េរិក កុំឱ្យអនុវត្តពន្ធគយថ្មី៤៩% មកលើកម្ពុជា ដើម្បីការពារបណ្តារោងចក្រ និង ក្រុមហ៊ុននានាក្នុងទឹកដីកម្ពុជា។ការប្រកាសនេះ គឺធ្វើឡើងក្នុងកំឡុងពេលសហរដ្ឋអាម៉េរិក ទុករយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃទី១០ ខែមេសានេះ បើកសម្រាប់ការចចារជាមួយបណ្តាប្រទេសនានា លើកលែងតែចិនអាម៉េរិកបន្ថែមពន្ធ១២៥%។

យោងតាមលោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអន្តរជាតិ បានគូសបញ្ជាក់ថា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ ប្រកាសផ្អាកការយកពន្ធថ្មីដែលចូលជាធរមាននៅទូទាំងប្រទេសដោយបញ្ចុះនៅសល់ ១០% និង ទុកពេលឲ្យបណ្តាលប្រទេសដែលជាប់ពន្ធថ្មីប្រកាសកាលពីសប្តាហ៍ រយៈពេល៩០ថ្ងៃ ដើម្បីស្វែងរកការចចារជាមួយអាម៉េរិក ក្រោយមានប្រទេសជាង៧៥ ជុំវិញពិភពលោក បានទាក់ទងសុំចចារជាមួយអាជ្ញាធរអាម៉េរិក។

បើតាមលោក ហ្សង់-ហ្វ្រង់ស័រ តាន រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តដុតដៃដុតជើង ទាក់ទងជាមួយអាម៉េរិក ដោយបានគិតពីប្រយោជន៍របស់ប្រទេសជាតិមុនគេ ដើម្បីការពារបណ្តារោងចក្រ និង ក្រុមហ៊ុននានាក្នុងទឹកដីកម្ពុជា ការពារប្រាក់ចំណូលរបស់កម្មករ និង ដើម្បីការពារជីវភាពនៃប្រជាជន។

លោកថ្លែងថា ដើម្បីសម្រេចបានផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និង បញ្ចុះបញ្ចូល អាម៉េរិក កុំឱ្យអនុវត្តពន្ធគយថ្មី ៤៩%មកលើកម្ពុជា ក្នុងកំឡុងពេលដែលសហរដ្ឋអាម៉េរិក ទុករយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃទី១០ ខែមេសានេះ បើកសម្រាប់ការចចារ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង