Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធីគម្រោង«លុយខ្ញុំស្អាត»ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុស្របតាមគោលការណ៍ច្បាប់ឥស្លាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្មវិធីគម្រោង«លុយខ្ញុំស្អាត»ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រោមការសហការគ្នារវាង ធនាគារ អេស៊ីលីដា ជាមួយសមាគមអាម៉ាណះតាកាហ្វូលកម្ពុជា។ កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ស្របតាមគោលការណ៍ច្បាប់ឥស្លាម និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុករបស់ RIBA។

ពិធីចុះ អនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វូលកម្ពុជា និងបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់គ្រប់គ្រង និងសហការីរបស់សមាគមអាម៉ាណៈតាកាហ្វូលកម្ពុជា និងធនាគារ អេស៊ីលីដា។

បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានលើកឡើងថា ធនាគារ អេ ស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអាម៉ាណៈតាកាហ្វូលកម្ពុជា ការអនុវត្តកម្មវិធីគម្រោង «លុយខ្ញុំស្អាត»។ អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ស្របតាមគោលការណ៍ច្បាប់ឥស្លាម និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុករបស់ RIBA។

ភាពជាដៃគូនេះ ក៏បានផ្តល់នូវដំណោះស្រាយប្រកបដោយតម្លាភាព សុវត្ថិភាព ដោយធនាគារ នឹងផ្តល់ជូននូវសេវាកម្មធនាគារដែលគោរពតាមច្បាប់សារីអះ ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរ ឥស្លាមអាចដាក់ប្រាក់សន្សំដោយមិនទទួលការប្រាក់ ឬត្រូវបានកាត់ចេញដោយស្វ័យប្រវត្តិ ចូលទៅ គណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា សម្រាប់កម្មវិធីគម្រោង «លុយខ្ញុំស្អាត» សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា ដែលអនុលោមតាមច្បាប់ឥស្លាម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង