Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋអាម៉េរិករាប់ម៉ឺននាក់ចេញ«បាតុកម្ម»ប្រឆាំងគោលនយោបាយត្រាំ និង Elon Musk

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ពលរដ្ឋអាម៉េរិករាប់ម៉ឺននាក់បាននាំគ្នាចេញបាតុកម្មពាញពេញទីក្រុងធំៗជាច្រើនប្រឆាំងនឹងគោលនយោបាយដែលដឹកនាំដោយប្រធានាធិបតី Donald Trump និងទីប្រឹក្សារបស់លោកគឺ Elon Musk ។ បាតុកម្មបានកើតឡើងនៅជាង ១,៤០០ នៅទូទាំងសហរដ្ឋអាម៉េរិក រួមទាំងទីក្រុងធំៗដូចជា Washington, DC, New York, Atlanta, Boston, Chicago, Dallas, Detroit និង Los Angeles។

នៅទីក្រុងវ៉ាស៊ីនតោ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅជិតសេតវិមាន ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ពួកគេចំពោះសកម្មភាពរបស់រដ្ឋបាលដឹកដោយលោកដូណាល់ត្រាំ បាតុកម្មនេះគឺធ្វើឡើងប្រឆាំងក្នុងការដាក់ពន្ធគយថ្មីរបស់លោកត្រាំ។ ក្នុងវ៉ូងបាតុកម្មទ្រង់ទ្រាយធំតាមរដ្ឋធំៗនេះមានមនុស្សជាង ៥០ម៉ឺននាក់បានចូលរួមក្នុងបាតុកម្មនៅទូទាំងទីក្រុងនានា។

ការតវ៉ានេះគីទាមទាឲ្យរដ្ឋបាលលោកត្រាំដោះស្រាយបញ្ហាជាច្រើន ជាពិសេស រៀបចំរចនាសម្ព័ន្ធឡើងវិញរបស់រដ្ឋបាលដែលដឹកនាំដោយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់ លោក Elon Musk ដែលបណ្តាលឱ្យមានការបញ្ឈប់ការងារយ៉ាងច្រើន និងកាត់បន្ថយថវិកានៅក្នុងនាយកដ្ឋានដូចជាការអប់រំ និងសុខភាព។ លើសពីនេះ ក្រុមបាតុករបានជំទាស់នឹងពន្ធគយនាពេលថ្មីៗនេះ ដែលបានរំខានដល់ទីផ្សារ និងបង្កើនការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកើតមាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង