
ភ្នំពេញ៖ ស្ថាប័ន La Délégation Catholique pour la Coopération កំពុងបើកទទួលពាក្យពីជនជាតិខ្មែរ ដែលអាចនិយាយភាសាបារាំង ហើយមានចំណាប់អារម្មណ៍ក្នុងការបំពេញការងារស្ម័គ្រចិត្តដែលជាប្រយោជន៍រួមនៅប្រទេសបារាំង។ ការងារស្ម័គ្រចិត្តនេះ មានបែងចែកជាពីរប្រភេទ គឺ ឱកាសស្ម័គ្រចិត្តនៅក្នុងក្របខណ្ឌកិច្ចការពលរដ្ឋ និងការស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ ទទួលពាក្យត្រឹមថ្ងៃទី ១៨ មេសា។
យោងតាមគេហទំព័រហ្វេសប៊ុក France Volontaires Cambodge បានឱ្យដឹងថា La Délégation Catholique pour la Coopération កំពុងបើកទទួលពាក្យក្នុងឱកាសស្ម័គ្រចិត្តចំនួនពីរ គឺ ឱកាសស្ម័គ្រចិត្តនៅក្នុងក្របខណ្ឌកិច្ចការពលរដ្ឋ សម្រាប់យុវជនដែលមានអាយុក្រោម២៥ឆ្នាំ និងការស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ ដែលមិនមានការកំណត់អាយុ ។

បើតាម ប្រភពដដែល «ការងារស្ម័គ្រចិត្តក្របខណ្ឌ សាមគ្គីអន្តរជាតិ» ផ្តល់ជូនសម្រាប់យុវជនដែលមានអាយុលើសពី១៨ឆ្នាំ និង មាន ជំនាញដែលអាចបម្រើការងារ គម្រោងសង្គម និង មានកម្រិតភាសាបារាំងយ៉ាង តិចចន្លោះ A2/B1។ បន្ថែមពីនេះ បេក្ខជនត្រូវមានជំនាញមួយក្នុងចំណោម វិស័យណាមួយដូចជា កសិកម្ម/ បរិស្ថាន ផ្នែកបងអប់រំក្រៅម៉ោងសិក្សា រៀបចំសកម្មភាពសម្រាប់កុមារ ឬយុវជន ការអប់រំពិសេស/ សម្រាប់ជនពិការ សុខាភិបាល/គិលានុបដ្ឋានយិកា/ចិត្តសាស្ត្រ និង ទំនាក់ទំនង/ពត៌មាន/ផ្សព្វផ្សាយសកម្ម ភាពតាមវិទ្យុ។ បេសកកម្មការងាររយៈពេល១២ខែ ចាប់ផ្តើមពីខែកញ្ញា ២០២៥ តទៅ សំបុត្រយន្តហោះ ធានារ៉ាប់រងសុខភាព ការស្នាក់ នៅ និងប្រាក់លើកទឹកចិត្តប្រចាំខែ នៅក្រោមការ ចំណាយរបស់កម្មវិធី ។

ចំណែកឯ «ការងារស្ម័គ្រចិត្ត ផ្នែកសេវាពលរដ្ឋ» អ្នកដែលអាចដាក់ពាក្យបាន ត្រូវមានអាយុចន្លោះពី១៨ ទៅ ២៥ឆ្នាំ និងមានកម្រិតភាសាបារាំងយ៉ាង តិចចន្លោះ A2/B1 ត្រៀមលក្ខណៈរួចរាល់ក្នុងការ បំពេញការងារនៅបរទេស និងនៅ ក្នុងវិស័យមួយក្នុងចំណោមវិស័យ សម្របសម្រួលការរស់នៅ របស់ជន ដែលមានពិការភាព ឬ កសិកម្ម/ បរិស្ថាន។ បេសកម្មការងាររយៈពេល១០ខែ ចាប់ផ្តើមពីខែកញ្ញា ២០២៥ តទៅ សំបុត្រយន្តហោះ ធានារ៉ាប់រងសុខភាព ការស្នាក់ នៅ និងប្រាក់លើកទឹកចិត្តប្រចាំខែ នៅក្រោមការ ចំណាយរបស់កម្មវិធី ។

គួរបញ្ជាក់ថា ដើម្បីដាក់ពាក្យ សូមផ្ញើរប្រវិត្តរូប និងលិខិតប្តេជ្ញាចិត្តមកកាន់ម៉ែល [email protected] អោយបានមុនថ្ងៃទី ១៨ មេសា ២០២៥៕