
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ ថា សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងរៀបចំសម្រាប់កិច្ចចរចាកម្រិតខ្ពស់ដោយផ្ទាល់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ កិច្ចចចារកម្រិតខ្ពស់រវាងប្រទេសទាំងពីរនេះធ្វើឡើងប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះក្រោយពីដូណាល់ត្រាំគំរាមវាយប្រហារចូលអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់មិនស្វែងរកផ្លូវចចារកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនជាមួយនឹងសហរដ្ឋអាម៉េរិក។

ថ្លែងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន លោក ត្រាំ បាននិយាយថា "កិច្ចប្រជុំដ៏ធំមួយ" នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍សប្តាហ៍នេះ លោកក៏បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចកម្រិតកំពូលមួយនេះ។
ក្នុងជំនួយនាសប្តាហ៍នេះមន្ត្រីអាម៉េរិកត្រូវបានគេរំពឹងថានឹងអង្គុយជាមួយមន្ត្រីអ៊ីរ៉ង់ដើម្បីពិភាក្សាដោយផ្ទាល់អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅថ្ងៃសៅរ៍ក្នុងកិច្ចប្រជុំដែលរៀបចំដោយប្រទេសអូម៉ង់ ដែលជាមនុស្សកន្លែងមន្រ្តីកំពូលអ៊ីរ៉ង់ និងអាម៉េរិកជួបគ្នា។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ការពិភាក្សានឹងត្រូវធ្វើឡើងដោយប្រយោល និងសម្រុះសម្រួលដោយភាគីទីបី ដោយប្រទេសអូម៉ង់ជាទីកន្លែងដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថាប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយព្រមានយ៉ាងខ្លាំងក្លាថា ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី នោះអ៊ីរ៉ង់នឹងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកពីអាម៉េរិកដូចដែលពួកគេមិនដែលធ្លាប់ឃើញពីមុនមកមកឡើយ។ ការគំរាមកំហែងរបស់លោកត្រាំនេះកើតឡើងបន្ទាប់ពីការបដិសេធរបស់អ៊ីរ៉ង់ចំពោះការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ សហរដ្ឋអាម៉េរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ទៅកាន់កោះ Diego Garcia ដែលជាកោះរបស់អង់គ្លេសក្នុងមហាសមុទ្រឥណ្ឌា ដែលជាសញ្ញាបង្ហាញពីការកើនឡើងដែលអាចកើតមាននៅក្នុងការត្រៀមលក្ខណៈវាយប្រហារចូលអ៊ីរ៉ង់៕