Smart saver cctime web bannertif

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំសិក្ខាសាលាស្តីពី «បទពិសោធន៍នៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ» នៅថ្ងៃទី ២៤ ខែមេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំសិក្ខាសាលាស្តីពី «បទពិសោធន៍នៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ» នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ នៅទីតាំង រាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលា «បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ» នឹងមានការចូលរួមដោយវាគ្មិនកិត្តិយស ដូចជា លោក កែ ជាប៉ូ លោក ដាញ់ ហុង បណ្ឌិត ប៊ួយ រីណា និងលោក សុខ មករា។

បើតាមប្រភពដដែល បានឱ្យដឹងថា កម្មវិធីនេះ នឹងអនុញ្ញាតឱ្យសាធារណជនចុះឈ្មោះចូលរួមដោយសេរី ធ្វើឡើងនៅថ្ងៃទី ២៤ ខែ មេសា ២០២៥ ដែលតម្រូ​វឱ្យចុះឈ្មោះជាមុនតាមរយៈ តំណភ្ជាប់

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី «បទពិសោធន៍នៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ» ត្រូវបានរៀបចំដោយ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង