Smart saver cctime web bannertif

មហោស្រពភាពយន្តខ្លីចតុមុខ ប្រកាសទទួលស្នាដៃ«ខ្សែភាពយន្តខ្លី» ជាតិ និងអន្តរជាតិ ដល់ថ្ងៃទី ៣១ កក្កដា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មហោស្រពភាពយន្តខ្លីចតុមុខ ប្រកាសទទួលស្នាដៃ «ខ្សែភាពយន្តខ្លី» ពីសមិទ្ធករផលិតភាពយន្ត ដើម្បីដាក់ប្រកួតស្នាដៃ ស្វែងរកជ័យលាភីចំនួន ៧។ ការដាក់ពាក្យនឹងបន្តបើកដល់ថ្ងៃទី ៣១ កក្កដា ២០២៥ ដែលផលិតករអាចដាក់ពាក្យប្រកួតតាមរយៈអនឡាញ។

យោងតាម គេហទំព័រផ្លូវការនៃ មហោស្រពភាពយន្តខ្លីចតុមុខ បានឱ្យដឹងថា ការដាក់ពាក្យប្រកួតស្នាដៃភាពយន្តខ្លី នឹងបើកទទួលពាក្យចំនួនពីរលើក​ ដែលលើកទី១ នឹងឈប់ទទួលពាក្យនាថ្ងៃទី ៣០ មិថុនា ២០២៥ សម្រាប់អ្នកប្រកួតអន្តរជាតិ នឹងត្រូវចំណាយចុះឈ្មោះអស់ $8 ចំណែកឯ ផលិតករក្នុងស្រុក មិនមានការគិតថ្លៃសម្រាប់ថ្ងៃផុតកំណត់នេះឡើយ។ យ៉ាងណាមិញ ការបិទទទួលពាក្យលើកទី២ នឹងបិទនៅថ្ងៃទី ៣១ កក្កដា ២០២៥ អន្តរជាតិត្រូវចំណាយ ១០ដុល្លារ ដើម្បីដាក់ពាក្យ និង ក្នុងស្រុក ៥ ដុល្លារ។

បើតាមគេហទំព័រ មហោស្រពភាពយន្តខ្លីចតុមុខ ជ័យលាភីមានចំនួន៧ធំៗ គឺ ជ័យលាភី ភាពយន្តខ្លីកម្ពុជាល្អបំផុត ជ័យលាភី ភាពយន្តខ្លីកម្ពុជាល្អបន្ទាប់ ជ័យលាភី ភាពយន្តខ្លីអន្តរជាតិល្អបំផុត ជ័យលាភី រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក ជ័យលាភី រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ ចំណារលើកទឹកចិត្តពីមេប្រយោគកម្ពុជា (Cambodian Special Jury Mention) និងចំណារលើកទឹកចិត្តពីមេប្រយោគកម្ពុជា (International Special Jury Mention)។

ក្នុងករណី មានបំណងដាក់ប្រកួតស្នាដៃភាពយន្តខ្លីដែលបានថតរួចរាល់ សូមដាក់ពាក្យតាមរយៈតំណភ្ជាប់ filmfreeway.com/csff ឱ្យបានមុនថ្ងៃផុតកំណត់ណាមួយខាងលើ។ប្រសិនបើមានចម្ងល់ សូមសូមទាក់ទង ០១២ ៩៣១ ៣២៨ [email protected]

មហោស្រពភាពយន្តខ្លីចតុមុខ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ មានគោលបំណងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើសិល្បៈភាពយន្ត លើកកម្ពស់ការផលិតភាពយន្តអន្តរជាតិប្រកបដោយភាពច្នៃប្រឌិតក្នុងទម្រង់ផ្សេងៗ និងការបង្ហាញសមិទ្ធផលភាពយន្តប្រកបដោយគុណភាពដែលផលិតនៅក្នុងប្រទេសកម្ពុជាដោយផលិតករភាពយន្តក្នុងស្រុក និងអន្តរជាតិ។

គួរបញ្ជាក់ថា មហោស្រពភាពនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2012 គឺជាមហោស្រពភាពយន្តខ្នាតខ្លីដំបូង និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយសម្ព័ន្ធភាពយន្ត Sunflower ដែលប្រមូលផ្តុំដោយផលិតករភាពយន្តវ័យក្មេង និងអ្នកជំនាញភាពយន្តដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង