Smart saver cctime web bannertif

វៀតណាមសុខចិត្តទម្លាក់ពន្ធ០%នៃទំនិញអាម៉េរិក ក្រោយត្រាំប្រកាសពន្ធថ្មីលើខ្លួន៤៦%

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ វៀតណាមបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការកាត់បន្ថយពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិក ដោយអាចទម្លាក់វាមកត្រឹមសូន្យភាគរយតែប៉ុណ្ណោះ ដែលជាចំណាត់ការឆ្លើយតបនិងស្វែងរកផ្លូវចចារថ្មីជាមួយអាម៉េរិកក្រោយពីប្រមុខរដ្ឋអាម៉េរិកដូណាល់ត្រាំបានប្រកាសពន្ធថ្មីលើទំនិញខ្លួននាំចូលដល់ទៅ ៤៦%ដែលជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។

ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ កាលពីថ្ងៃសុក្រ ប្រមុខរដ្ឋវៀតណាមលោក TO LAM បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាម៉េរិកមកត្រឹមសូន្យចូលប្រទេសវៀតណាម។ មេដឹកនាំទាំងពីរ បានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

អគ្គលេខាធិកាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានគូសបញ្ជាក់ទៀតថាវៀតណាមមានឆន្ទះក្នុងការចរចាជាមួយអាម៉េរិក ដើម្បីកាត់បន្ថយពន្ធលើការនាំចេញរបស់អាម៉េរិកទៅកាន់វៀតណាមមកត្រឹម ០ភាគរយ ហើយបានស្នើឱ្យអាម៉េរិកធ្វើដូចគ្នាសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់អាម៉េរិក។ លោកក៏បានបន្តថា វៀតណាមកំពុងស្វែងរកការបង្កើនការនាំចូលពីអាម៉េរិក ហើយនឹងលើកទឹកចិត្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអាម៉េរិកក្នុងការវិនិយោគបន្ថែមទៀតនៅវៀតណាម។

ជាមួយគ្នានេះ អគ្គលេខាធិកា To Lam ក៏បានអញ្ជើញប្រធានាធិបតី ត្រាំ និងជំទាវទី១ មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ ជាការឆ្លើយតបប្រធានាធិបតី ត្រាំ បានទទួលយកការអញ្ជើញនេះ ហើយបានបង្ហាញពីបំណងចង់ជួបជាមួយអគ្គលេខាធិការ To Lam ក្នុងពេលឆាប់ៗនេះ។ ការជជែកតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនេះធ្វើឡើងតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិកបានប្រកាសយកពន្ធទៅវិញទៅមក ប្រឆាំងនឹងដៃគូពាណិជ្ជកម្ម ជាច្រើនរបស់សហរដ្ឋអាម៉េរិក ដែលក្នុងនោះ វៀតណាមត្រូវបានអាម៉េរិកប្រកាសពន្ធថ្មី ៤៦%៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង