Cctime 6monthsfree desktop
Cc times  web banner kh (2)

CYN ផ្តល់វគ្គបណ្ដុះបណ្ដាល«ជំនាញការងារមូលដ្ឋាន និងជំនាញទន់» សម្រាប់យុវជនដែលកំពុងស្វែងរកការងារចំនួន២៥នាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ សមាគមបណ្តាញយុវជនកម្ពុជា 

ភ្នំពេញ៖ សមាគមបណ្តាញយុវជនកម្ពុជា (CYN) ផ្តល់វគ្គបណ្ដុះបណ្ដាល«ជំនាញការងារមូលដ្ឋាន និងជំនាញទន់» សម្រាប់យុវជនដែលកំពុងស្វែងរកការងារចំនួន២៥នាក់ រយៈពេល៣សប្តាហ៍ ។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅជាស៊េរីរយៈពេល៣សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី ១០ ឧសភា ដល់ ថ្ងៃទី ២៥ ឧសភា តែក្នុងពេលចុងសប្តាហ៍ ទៅលើប្រធានបទសំខាន់បីធំៗ ដែលអនុញ្ញាតឱ្យយុវជនត្រៀមលក្ខណៈប្រឡូកក្នុងការងារនាពេលអនាគត។

យោងតាមគេហទំព័រនៃ សមាគមបណ្តាញយុវជនកម្ពុជា កម្មវិធីបណ្តុះបណ្តាល «ជំនាញការងារមូលដ្ឋាន និងជំនាញទន់» នឹងប្រព្រឹត្តទៅជាស៊េរីរយៈពេល៣សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី ១០ ឧសភា ដល់ ថ្ងៃទី ២៥ ឧសភា តែក្នុងពេលចុងសប្តាហ៍ ទៅលើប្រធានបទសំខាន់បីធំៗ ដែលអនុញ្ញាតឱ្យយុវជនត្រៀមលក្ខណៈប្រឡូកក្នុងការងារនាពេលអនាគត ។

សប្តាហ៍ទី១ នឹងធ្វើឡើងនៅថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៥ បណ្តុះបណ្តាលពី ការសរសេរប្រវត្តិរូបសង្ខេប និងលិខិតអម ត្រៀមសម្រាប់ការសម្ភាសការសរសេរអ៊ីម៉ែល រដ្ឋបាល & លេខាធិការ។ រីឯសប្តាហ៍ទី២ គឺធ្វើឡើងនៅថ្ងៃទី១៧ ដល់ទី១៨ ខែឧសភា បណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំ ទំនាក់ទំនង សម្របសម្រួល និងការរៀបចំកម្មវិធី។ សប្តាហ៍ចុងក្រោយធ្វើនៅថ្ងៃទី២៤ ដល់ទី២៥ ខែឧសភា ស្តីពីការសរសេរសំណើរគម្រោងខ្នាតតូច និងសរសេររបាយការណ៍។

សមាគមបានគូសបញ្ជាក់ថា យុវជនដែលអាចដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលនេះរួមមាន ជាយុវជនកំពុងសិក្សាថ្នាក់កុំព្យូទ័រនៅសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ជាយុវជនដែលកំពុងស្វែងរកការងារ ។ ជាពិសេស យុវជនដែលដាក់ពាក្យត្រូវមានពេលគ្រប់គ្រានអាចចូលរួមវគ្គបណ្តុះបណ្តាលពេញគ្រប់វគ្គ និងមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមរៀនសូត្រ ចែករំលែក និងធ្វើការងារជាក្រុម។

អត្ថប្រយោជន៍ដែលយុវជនទទួលបានក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួមមាន វិញ្ញាបនបត្របញ្ចប់វគ្គ ឱកាសដាក់យកកញ្ចប់ថវិកាខ្នាតតូចដើម្បីអនុវត្តគម្រោង និងការទទួលបានជំនាញ ចំណេះដឹងថ្មី និងការបង្កើតទំនាក់ទំនងជាមួយយុវជន និងគ្រូបង្គោល។

គួរបញ្ជាក់ថា សាធារណជនអាចដាក់ពាក្យតាមតំណភ្ជាប់ https://forms.gle/8nUKdQw45VoYZ9YA7 ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ក្នុងករណីមានចម្ងល់ អាចទាក់ទងទៅកាន់លេខ ០៩៧ ២២ ៧១ ២៧៦៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង