Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារជាតិ រៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លី «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តតាកែវ?»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ធនាគារជាតិ រៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លី ក្រោមប្រធានបទ «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តតាកែវ?» ដើម្បីអបអរខួបលើកទី ៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀល ។ ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២ លានរៀល ចំណែកឯជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១ លានរៀល ព្រមទាំងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)» ដែលនឹងធ្វើឡើងនៅខេត្តតាកែវ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុកនៃធនាគារជាតិ បានឱ្យដឹងថា កម្មវិធីប្រកួតវីដេអូខ្លីនេះ មានការកំណត់លក្ខខណ្ឌនៃការប្រកួតដូចតទៅ វីដេអូត្រូវតែថតនៅក្នុងខេត្តតាកែវ ហើយមានបង្កប់អត្ថន័យពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ឬការប្រើប្រាស់ប្រាក់រៀលតាមបែបឌីជីថល។ រយៈពេលនៃវីដេអូគឺអាចចន្លោះពី ៤០ វិនាទី ទៅ ៣នាទី ហើយត្រូវដាក់ភ្ជាប់ចំណងជើង Hashtag #ទិវាប្រាក់រៀល២០២៥ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា និង mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា (ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia) និង (@nationalbankofcambodia_នៅលើ Tiktok)នៅពេលដែល ផ្សព្វផ្សាយវីដេអូនៅលើគណនីហ៊្វេសបុក ឬ Tiktok ផ្ទាល់ខ្លួន។ អ្វីដែលសំខាន់ អ្នកដែលចូលរួមប្រកួតតែតាមដាន (Follow) ទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា។

បើតាមប្រភពដដែលនេះ ការប្រកួតវីដេអូខ្លី ក្រោមប្រធានបទ «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តតាកែវ?» នឹងជ្រើសរើសជ័យលាភីលេខ១ និងជ័យលាភីលេខ ២។ ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២ លានរៀល ចំណែកឯជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១ លានរៀល។ ជាពិសេស ជ័យលាភីនឹងទទួលរង្វាន់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ដែលនឹងធ្វើឡើងនៅខេត្តតាកែវ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ធនាគារជាតិបានគូសបញ្ជាក់ថា បេក្ខជនដែលចូលរួមប្រកួតត្រូវផ្ញើតំណភ្ជាប់វីដេអូដែលបានផ្សព្វផ្សាយមកក្នុងប្រអប់សារនៃហ្វ៊េសបុកផ្លូវការធនាគារជាតិនៃកម្ពុជា ត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង