
ភ្នំពេញ៖ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥ ផ្តល់អាហារូបករណ៍សិក្សានៅខេត្តចំនួន ៧ ចាប់ពីខែឧសភា ដែលសិស្សអាចចុះឈ្មោះរៀនដោយមិនបង់ថ្លៃ។
បើតាមការប្រកាសនៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែឧសភា នេះតទៅ នៅទីតាំង ចំនួន១៦ក្នុងខេត្តចំនួន៧ រួមមានខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ស្ពឺ និងកំពង់ធំ។
ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ,តម្បាញក្រមា ពណ៍ត្រុំ,ប៉ាក់ឌិន,ចម្លាក់ប្រាក់/ស្ពាន់,ចម្លាក់ស្បែក,ចម្លាក់ថ្ម,ខ្មុកស្មាច់,ខ្មុកម្រក្សណ៍,ធ្វើសាជី,តម្បាញកន្ទេល ផ្អាវ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
ក្រសួងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ ដល់សិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា សាធារណជន ឬ យុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកកាន់លេខាការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ តាមរយៈលេខរសព្ទ ០១៧ ៤៣១ ៣០២០៨៨ ៨៥៣ ៥៦៣៦៕

