
ម៉ាឡេស៊ី៖ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅបំពង់បង្ហូរឧស្ម័ន Petronas ក្នុងទីក្រុង Putra រដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ីកាលពីព្រឹកមិញនេះបណ្តាលឱ្យមនុស្សចំនួន ១១២ នាក់បានរងការប៉ះពាល់ និងបណ្តាលឱ្យខូចខាតផ្ទះចំនួន ៤៧ ខ្នង។ ក្នុងចំណោមអ្នករងគ្រោះមានមនុស្ស៦៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្ត។ អគ្គិភ័យដែលបានចាប់ផ្តើមឆេះនៅព្រលឹមថ្ងៃអង្គារនេះនេះបានបង្កជាអណ្តាតភ្លើងដែលមានកម្ពស់ដល់ទៅ ៥០០ ម៉ែត្រ និងបណ្តាលឲ្យទីកន្លែងឆាបឆេះរកការខូចខាតស្ទើតែទាំងស្រុង។

ក្រោយពីមានការឆាបឆេះបំពង់បង្ហូរឧស្ម័ន Petronas យ៉ាងសន្ធោសន្ធៅមន្រ្តីជំនាញម៉ាឡេស៊ីបានធ្វើការជម្លៀសអ្នកស្រុកនៅក្បែរនោះចេញភ្លាមៗ ដោយសារតែនៅក្បែរនោះមានផ្ទះប្រជាពលរដ្ឋនិងកម្មករធ្វើការក្បែរទីតាំងឆាបឆេះអណ្តាតភ្លើងបានបណ្តាលឲ្យមនុស្ស១១២នាក់រងរបួស ខូចខាតផ្ទះចំនួន ៤៧ ខ្នង ហើយក្នុងចំណោមអ្នករងគ្រោះមានមនុស្ស៦៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្ត ។ សេវាសង្គ្រោះបន្ទាន់ រួមទាំងអ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ កំពុងធ្វើការយ៉ាងសកម្មក្នុងការពន្លត់ភ្លើង និងវាយតម្លៃពីទំហំពេញលេញនៃការខូចខាត។

ជាមួយគ្នានេះដែរការស៊ើបអង្កេតលើមូលហេតុនៃការលេចធ្លាយបំពង់បង្ហូរប្រេងកំពុងដំណើរការ។ ក្រុមហ៊ុនឧស្ម័ន និងប្រេង Petronas បានបិទជាបណ្តោះអាសន្ននូវស្ថានីយ៍ប្រេងឥន្ធនៈចំនួនបីនៅក្បែរនោះ ដើម្បីជាវិធានការប្រុងប្រយ័ត្ន។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យចាកចេញពីតំបន់រងគ្រោះ និងផ្អាកការហោះហើយក្បែរកន្លែងកើតហេតុ ដើម្បីធានាសុវត្ថិភាព៕