681 ezgif.com resize
Swift cc time

សិស្សពីររូបមកពីវិទ្យាល័យមុនីវង្ស បាន«ជ័យលាភីលេខ១» ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈជាភាសាបារាំងវគ្គផ្តាច់ព្រ័ត្រនៅម៉ាឡេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យពីររូបមកពីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស នៃខេត្តបាត់ដំបង យុវតី ទី ដាឡែន និង យុវជន ពីរូ សុបញ្ញា បាន«ជ័យលាភីលេខ១» ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបញ្ចេញមតិជាសាធារណៈជាភាសាបារាំង ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយប៉ះការប្រកួតជាមួយនឹងសិស្សមកពីវិទ្យាល័យមកពីប្រទេសវៀតណាម។ កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ មីនា ២០២៥ នៅទីក្រុងគួឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។

ការប្រកួតនៅ វិទ្យាល័យព្រះមុនីវង្ស
ប្រភពរូបភាព៖ Ambassade de France au Cambodge

យោងតាមគេហទំព័រ Ambassade de France au Cambodge កាលពីថ្ងៃ ២១ មករា ២០២៥ បានឱ្យដឹងថាមុននឹង បេក្ខជន យុវតី ទី ដាឡែន និង យុវជន ពីរូ សុបញ្ញា មានឱកាសតំណាងកម្ពុជាចូលរួមប្រកួតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បេក្ខជនទាំងពីររូបនេះបានឆ្លងកាត់ការប្រកួតជាមួយនឹងយុវជន ១៧ រូបផ្សេងទៀត នៅ វិទ្យាល័យព្រះមុនីវង្ស បាត់ដំបង។

ការប្រកួតនៅម៉ាឡេស៊ី
ប្រភព ៖ ក្រសួងអប់រំ

បើតាមការបង្ហោះជាសាធារណៈលើគេហទំព័រ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ នាថ្ងៃទី ២៩ មីនា ២០២៥ នេះ បេក្ខជនទាំងពីររូបដែលតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិនេះជាសិស្សមកពីកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ។​ បេក្ខជនទាំងពីររូប បានទទួលបានចំណាត់លេខ១ ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ ជាភាសាបារាំង (Concours d’éloquence)លក្ខណៈអន្តរជាតិនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម ក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សាទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation)នៅទីក្រុងគួឡាឡាំពួប្រទេសម៉ាឡេស៊ី។

ប្រភព ៖ ក្រសួងអប់រំ

គួរបញ្ជាក់ថា ឆ្នាំនេះ គម្រោងខាងលើដែលត្រូវបានស្នើឡើងដោយទីភ្នាក់ងារគ្រឹះស្ថានសិក្សាបារាំងនៅបរទេសសម្រាប់គ្រឹះស្ថានដែលទទួលបានស្លាក "LabelFrancEducation" ផ្តោតលើ «ហ្វ្រង់កូហ្វូនី៖ ដំណើរនៅក្នុងពេលវេលា និងលម្ហ»៕

Khcct banner

អត្ថបទទាក់ទង