Cctime 6monthsfree desktop
Cc times  web banner kh (2)

អាម៉េរិកចុះហត្ថលេខាប្រគល់«វត្ថុបុរាណខ្មែរ រចនបទបាភួន ស.វ ទី១១»ចំនួន២ដុំមកកម្ពុជាវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ លោក កុយ គួង

អាម៉េរិក៖ សហរដ្ឋអាម៉េរិក បានចុះហត្ថលេខាប្រគល់វត្ថុបុរាណខ្មែរចំនួន ២ដុំ មានរចនបទបាភួន ស.វ ទី១១ មកកាន់កម្ពុជាវិញនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងញូយ៉ក សហរដ្ឋម៉េរិក។

លោក កុយ គួង ឯកអគ្គរាជទូតតែងតាំងថ្មីកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក និងលោកវរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានមានជំនួបពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ដុំ ដែលបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋម៉េរិក។

វត្ថុបុរាណខ្មែរទាំងពីរខាងលើ ស្ថិតក្នុងរចនបទបាភួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០។

គួរបញ្ជាក់ថា កន្លងមក អាម៉េរិក បានធ្វើការសម្របសម្រួល ក្នុងការបញ្ជូនត្រឡប់មកវិញនូវត្ថុបុរាណចំនួន ១៥០រូប ដែលក្នុងនោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ និង រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក ជារចនាបទសតវត្សទី ១០ ដែលរូបចម្លាក់ទាំងពីរនេះត្រូវបានដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង