Cctime 6monthsfree desktop
Cc times  web banner kh (2)

មេយប៊ែង ផ្តល់«អាហារូបករណ៍»សម្រាប់និស្សិតឆ្នាំទី១និងឆ្នាំទី២ មកពីសាកលវិទ្យាល័យចំនួន៩ ទាំងថ្លៃសិក្សា និងចំណាយផ្សេងៗក្នុងការសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មេយប៊ែង កំពុងធ្វើការប្រកាសជ្រើសរើសសិស្សនិស្សិតឆ្នាំទី១ និងឆ្នាំទី២ (ឆមាសទី១)មកពីសាកលវិទ្យាល័យចំនួន ៩ ដើម្បីផ្តល់«អាហារូបករណ៍» ដូចជា RUPP, RULE, RUFA, NUM, ITC, Norton, UEF, Setec, និង Beltie។ អាហារូបករណ៍នេះបើកទទួលពាក្យរហូតដល់ថ្ងៃទី ២៨ ខែ មេសា ២០២៥។

បើតាមការប្រកាសក្នុងគេហទំព័រហ្វេសប៊ុករបស់ មេយប៊ែង (Maybank) បានឱ្យដឹងថា អាហារូបករណ៍ មេយប៊ែង នេះនឹងផ្តល់ជូនសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានៅឆ្នាំទី១ និងឆ្នាំទី២ (ឆមាសទី១) ដោយមានផ្តល់ជូនយ៉ាងពេញលេញ ដែលរួមមានការចំណាយសម្រាប់បង់ថ្លៃសាកលវិទ្យាល័យ កុំព្យូទ័រ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ការធានារ៉ាប់រង និងប្រាក់សម្រាប់ទិញសៀវភៅសិក្សា។

សិស្សដែលអាចដាក់អាហារូបករណ៍នេះបានជាសិស្សដែលសិក្សាជំនាញពាក់ព័ន្ធនឹងធនាគារ គណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង ទីផ្សារ ព័ត៌មានវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម អក្សរសាស្រ្តអង់គ្លេស ច្បាប់ ចិត្តវិទ្យា និងជំនាញផ្សេងៗទៀត។

លក្ខខណ្ឌនៃអាហារូបករណ៍នេះ សិស្សត្រូវតែជានិស្សិតឆ្នាំទី១  និងឆ្នាំទី២ (ឆមាសទី១) ដែលមកពីសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន ៩គឺ RUPP, RULE, RUFA, NUM, ITC, Norton, UEF, Setec, និង Beltie។ និស្សិតត្រូវមានអាយុមិនលើសពី២១ឆ្នាំ ដែលមានកម្រិតពិន្ទុ GPA យ៉ាងតិច 3.0 និងមកពីគ្រួសារដែលមានប្រាក់ចំណូលប្រចាំឆ្នាំមិនលើសពី២៥០០០ដុល្លារ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំអាហារូបករណ៍ឲ្យបានមុនថ្ងៃទី ២៨ ខែ មេសា ២០២៥តាមរយៈតំណភ្ជាប់ Link ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ឬ Telegram ០៨៩ ៦០៣ ៤៨០ ឬ ០៩៩ ៧៧៤ ១២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង