Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មីស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាជំរុញវិស័យទេសចរណ៍» ជ្រើសរើសបេក្ខជនរហូតដល់ថ្ងៃទី២ ខែមេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ​​៖ កម្ពុជា ៤.០ រដូវកាលទី ៥ បានរៀបចំនូវ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី ក្រោមប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍” ដែលអនុញ្ញាតឱ្យយុវជនអាចធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈទៅលើប្រធានបទដែលទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា, ការរួមចំណែករបស់បច្ចេកវិទ្យាទៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ និងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។

តាមរយៈការប្រកួតនេះ បេក្ខជននឹងទទួលបានឱកាសឈ្នះរង្វាន់ទៅតាមលេខជ័យលាភី ដូចជា ជ័យលាភីលេខ ១ ៖ ទឹកប្រាក់ ១ ៨០០ ០០០ រៀល, ពានរង្វាន់, មេដាយ, លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ ជ័យលាភីលេខ ២ ៖ ទឹកប្រាក់ ១ ៤០០ ០០០ រៀល, មេដាយ, លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ចំណែកឯ ជ័យលាភីលេខ ៣ ៖ ទឹកប្រាក់ ១ ០០០ ០០០ រៀល, មេដាយ, លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

កម្មវិធីប្រកួតប្រជែងនេះ បេក្ខជនអាចធ្វើការជ្រើសរើសជម្រើសពីរទីតាំងក្នុងការរៀបចំជាករណីសិក្សា គឺ ជម្រើសទី១៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងទីក្រុងសៀមរាប និងតំបន់ជុំវិញ។ ចំណែកឯ ជម្រើសទី២៖ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។

ដើម្បីអាចដាក់ពាក្យចូលរួមបាន យុវជនត្រូវមានលក្ខខណ្ឌដូចតទៅ បេក្ខជនអាចដាក់ពាក្យចូលរួមជាបុគ្គល និងត្រូវមានអាយុចាប់ពី ១៥ ទៅ ២៥ ឆ្នាំ។ បេក្ខជនត្រូវរៀបចំបទបង្ហាញជាភាសាខ្មែរ ដែលមិនលើសពី ២០ Slides ដោយមានការគោរពគោលការណ៍កម្មសិទ្ធិបញ្ញា (ជាមាតិកាដើម មិនចម្លងពីអ្នកដទៃ) និងមិនត្រូវប្រើប្រាស់ពាក្យសម្តី រូបភាព កាយវិការមិនសមរម្យ។ បេក្ខជនត្រូវផ្ញើបទបង្ហាញ (Slides) មកកាន់មជ្ឈមណ្ឌលកម្ពុជា ៤.០ (Telegram: 012 628 665, Email: [email protected]) ឱ្យបានត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រឹមម៉ោង ៧:០០នាទីយប់។ បេក្ខជនក៏អាចដាក់ពាក្យតាមរយៈ https://forms.gle/vkLyn9vi7m1jJwHfA។ ក្រោយការដាក់ពាក្យ ប្រសិនបើបេក្ខជនត្រូវបានជ្រើសរើស បេក្ខជននឹងត្រូវធ្វើបទបង្ហាញជាភាសាខ្មែរជូនគណៈកម្មការដាក់ពិន្ទុ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:០០នាទីរសៀល នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (សាខាទី១, ទួលស្លែង, ផ្លូវ៣៦០)។

គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចង់ឱ្យយុវជនអាចធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈទៅលើប្រធានបទដែលទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា, ការរួមចំណែករបស់បច្ចេកវិទ្យាទៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ និងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង