Cctime 6monthsfree desktop
Cc times  web banner kh (2)

រុស្ស៊ី និងអ៊ុយក្រែនព្រមផ្អាកវាយប្រហារគ្នានៅសមុទ្រខ្មៅ ជាមួយការបន្ធូរបន្ធយទណ្ឌកម្មលើរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រុស្ស៊ី៖ រុស្ស៊ី និង អ៊ុយក្រែន បានយល់ព្រមបញ្ឈប់ការវាយប្រហារយោធាលើនាវានៅក្នុងសមុទ្រខ្មៅ និង ផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗដែលជាជំហានមួយក្នុងការចចារគ្នាបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីមានការចរចាដាច់ដោយឡែកពីគ្នាដែលសម្របសម្រួលដោយមន្ត្រីអាម៉េរិក នៅអារ៉ាប៊ីសាអូឌីត។

យោងតាមសេតវិមានអាម៉េរិក កិច្ចព្រមព្រៀងនេះ មានគោលបំណងធានាឱ្យមានការធ្វើនាវាចរប្រកបដោយសុវត្ថិភាពដោយការទប់ស្កាត់ការប្រើប្រាស់កម្លាំង និង ការហាមឃាត់ការប្រើប្រាស់កម្លាំងទ័ពវាយប្រហារគ្នាដែលប៉ះពាល់ដល់ការដឹងជញ្ជូនទំនិញកាន់តាមសមុទ្រខ្មៅ។ លើសពីនេះទៀត ប្រទេសទាំងពីរបានយល់ព្រមឱ្យផ្អាក ការវាយប្រហាររយៈពេល ៣០ ថ្ងៃផ្អាកវាយប្រហារទីតាំងថាមពល រួមទាំងរោងចក្រចម្រាញ់ប្រេង និង ស្ថានីយ៍នុយក្លេអ៊ែរ។

រុស្ស៊ី បានកំណត់ថា ការប្តេជ្ញាចិត្តពេញលេញរបស់ខ្លួន ចំពោះបទឈប់បាញ់ដែនសមុទ្រ គឺផ្អែកលើការដកទណ្ឌកម្មជាក់លាក់ពីលោកខាងលិច ជាពិសេស ការប៉ះពាល់ដល់ការនាំចេញកសិផលរបស់ខ្លួន និង ការតភ្ជាប់ឡើងវិញនៃធនាគារកសិកម្មរុស្ស៊ីទៅនឹងប្រព័ន្ធទូទាត់ SWIFT ។

នៅក្នុងកិច្ចព្រមព្រៀងនោះ សហរដ្ឋអាម៉េរិក និងរុស្ស៊ី បានព្រមព្រៀងគ្នា ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ លុបបំបាត់ការប្រើប្រាស់កម្លាំង និង ទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្ម សម្រាប់គោលបំណងយោធានៅក្នុងសមុទ្រខ្មៅ។ សហរដ្ឋអាម៉េរិក នឹងជួយស្តារលទ្ធភាពចូលប្រើប្រាស់របស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក សម្រាប់ការនាំចេញកសិកម្ម និងជី ការចំណាយលើការធានារ៉ាប់រងលើដែនសមុទ្រទាប និង លើកកម្ពស់ការចូលទៅកាន់កំពង់ផែ និង ប្រព័ន្ធទូទាត់សម្រាប់ប្រតិបត្តិការធនាគារ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ CNN ថា រុស្ស៊ីចង់ឱ្យកិច្ចព្រមព្រៀងមានភាពយុត្តិធម៌។ លោកបានមានប្រសាសន៍ថា “វាជារឿងសំខាន់ដែលត្រូវចងចាំថា កាលពីលើកមុន យើងបានព្យាយាមអនុវត្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ។ យើងបានបំពេញកាតព្វកិច្ចទាំងអស់ ប៉ុន្តែសំណើរបស់រុស្ស៊ីក្នុងការចចារកាលពីកន្លងទៅត្រូវបានគេបំភ្លេចចោល និង មិនយល់ព្រមតាមរុស្ស៊ី។

ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្តែងការព្រួយបារម្ភទាក់ទងនឹងលក្ខខណ្ឌទាំងនេះ ដោយខ្លាចថា ការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូអាចធ្វើឱ្យខូចជំហររបស់អ៊ុយក្រែនក្នុងការចចារបញ្ចប់សង្រ្គាម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង