Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ដើម្បីបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា​
/
ប្រភព៖ Techo Startup Center

ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាល Women Innovators Bootcamp មានរយៈពេល ៦ សប្តាហ៍នេះ ត្រូវបានរចនាឡើងដើម្បី លើកកម្ពស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា, ភាពជាអ្នកដឹកនាំ និង សហគ្រិនភាព។ កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២៦ មេសា ដល់ថ្ងៃទី​៣១ ឧសភា ឆ្នាំ២០២៥។

កម្មវិធីនេះបើកសម្រាប់ស្រ្តីដាក់ពាក្យតែប៉ុណ្ណោះដែលជា និស្សិតសាកលវិទ្យាល័យ អ្នកអាជីពវ័យក្មេង ចង់អភិវឌ្ឍជំនាញរបស់ខ្លួន អ្នកចាប់ផ្ដើមអាជីវកម្ម ចង់បង្កើត និង អភិវឌ្ឍគំនិតអាជីវកម្ម ឬ ស្ត្រីដែលចង់បង្កើនទំនុកចិត្ត និង បង្កើតអត្តសញ្ញាណឌីជីថលរបស់ខ្លួន។ កម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ នៅទីតាំង Techo Startup Center។

តាមរយៈការចូលរួមបណ្តុះបណ្តាលនេះ ស្រ្តីនឹងទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជា ការស្គាល់ខ្លួនឯង និង បង្កើនទំនុកចិត្ត ដែលនឹងអាចអភិវឌ្ឍសមត្ថភាពនិយាយជាសាធារណៈ និង ការយល់ដឹងពីខ្លួនឯង។ បន្ថែមពីនេះ ស្រ្តីនឹងមានការគិតប្រកបដោយច្នៃប្រឌិតតាមរយៈការរៀនអំពី Design Thinking & Innovation ដើម្បីដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព។ ស្រ្តីនឹងអភិវឌ្ឍអត្តសញ្ញាណផ្ទាល់ខ្លួន, ការយល់ដឹងអំពីទីផ្សារឌីជីថល, និង ការបង្កើតមាតិកាលើ TikTok អភិវឌ្ឍភាពជាមេដឹកនាំ និងកសាងបណ្តាញទំនាក់ទំនងតភ្ជាប់ជាមួយស្ត្រីដែលមានគំនិតដូចគ្នា។

ដើម្បីអាចចូលរួមវគ្គបណ្តុះបណ្តាលនេះ បេក្ខជនត្រូវដាក់ពាក្យតាមរយៈតំណភ្ជាប់ ៖ Link ឱ្យបានមុនថ្ងៃផុតកំណត់៖ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥។ គួរបញ្ជាក់ថាកម្មវិធី Women Innovators Bootcamp ត្រូវបានប្រព្រឹត្តទៅក្រោមកម្មវិធី SparkMeet រដូវកាលទី៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង