Cctime 6monthsfree desktop
Cc times  web banner kh (2)

អ៊ីស្រាអែលបើកការវាយប្រហារលើលីបង់ក្រោយប៉ះទង្គិចគ្នាក្បែរព្រំដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

លីបង់៖ អ៊ីស្រាអែលបានបើកការវាយប្រហារថ្មីមួយលើប្រទេសលីបង់ ជាការឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតឆ្លងកាត់ព្រំដែនអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ការវាយប្រហារអ៊ីស្រាអែលនេះបានមនុស្សស្លាប់យ៉ាងហោចណាស់ ៦ នាក់ និងរបួស ២៨ នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាលើកទីពីរសំដៅលើទីតាំងក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ដោយបានបង្កើនភាពតានតឹងក្នុងតំបន់ជាខ្លាំង។ ការវាយប្រហាររបស់អ៊ីស្រាអែលនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីប្រទេសលីបង់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា គ្រាប់រ៉ុក្កែតចំនួន ៦ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដោយមានការស្ទាក់ចាប់ចំនួន ៣គ្រាប់មុនពេលទៅដល់ដីអ៊ីស្រាអែល។ ជាការឆ្លើយតប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅបាញ់គ្រាប់រ៉ុក្កែតរបស់ Hezbollah ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀត។ ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា ការវាយប្រហារទាំងនេះបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៦ នាក់ និងរបួស ២៨ នាក់

ក្រុមហេសបូឡាបានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតចូលអ៊ីស្រាអែលឡើយ ក្រុមហេសបូឡាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ដែលមានស្រាប់។ បើទោះជាយ៉ាងនេះក្តី មន្ត្រីអ៊ីស្រាអែល ចាត់ទុករដ្ឋាភិបាលលីបង់ ទទួលខុសត្រូវចំពោះការឈ្លានពានណាមួយដែលមានប្រភពចេញពីទឹកដីរបស់ខ្លួន។ អាជ្ញាធរលីបង់ និងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការអត់ធ្មត់ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង