Cctime 6monthsfree desktop
Cc times  web banner kh (2)

ពិព័រណ៍ការងារ AUPP ២០២៥ នឹងមានស្តង់ការងារពីស្ថាប័នចំនួន ២១ និងកិច្ចពិភាក្សាស្តីពី «ជំនាញចាំបាច់ និងចរិកលក្ខណៈដែលនយោជកស្វែងរក»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ពិព័រណ៍ការងារ ២០២៥ ដែលរៀបចំដោយសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP) ផ្តល់ឱកាសសម្រាប់និស្សិតមកពីសាកលវិទ្យាល័យនានា និងសាធារណជន ចូលរួមដោយសេរី នៅថ្ងៃទី ២៧ មីនា ២០២៥ នៅទីតាំង AUPP ។ ពិព័រណ៍ការងារនេះនឹងមានការចែករំលែកពីវាគ្មិនដែលពោរពេញដោយបទពិសោធន៍ និងមានដាក់ស្តង់ស្ថាប័នប្រមាណ ២១ ស្ថាប័ន ដែលកំពុងជ្រើសរើសបុគ្គលិក។

ពិព៍រណ៍ការងារ ២០២៥ នឹងរៀបចំឡើងនៅថ្ងៃទី ២៧ មីនា ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ ម៉ោង ៤ រសៀល ដែលមានការដាក់បង្ហាញស្តង់ស្ថាប័ននានាដែលមានជ្រើសរើសបុគ្គលិកចំនួនប្រមាណ ២១ ស្ថាប័ន ​ដើម្បីនិស្សិតអាចទទួលបានព័ត៌មានបន្ថែម ក្នុងការត្រៀមលក្ខណៈក្នុងការឆ្ពោះទៅកាន់អាជីពការងារនាពេលអនាគត។

កម្មវីធីនេះ នឹងមានការរៀបចំកិច្ចពិភាក្សានៅពេលរសៀល ចាប់ពីម៉ោង ១:៤៥ ដល់ ៣:១៥រសៀល ដែលមានការចូលរួមចែករំលែកដោយវាគ្មិនដែលពោរពេញដោយបទពិសោធន៍ដែលមានដូចជា លោក តាន់ មុនីវណ្ណ លោកស្រី អ៊ុច ជាច័ន្ទមល្លិកា លោក Barry Walker និង កញ្ញា Marina Pythteeva ។ កម្មវិធីពិភាក្សានេះនឹងធ្វើឡើងនៅជាន់ទី៤ នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។

គួរបញ្ជាក់ថា និស្សិតគ្រប់រូបអាចចូលរួមកម្មវិធីនេះដោយសេរី ពុំតម្រូវ​ឱ្យមានការជាវសំបុត្រនោះឡើយ ប្រសិនបើមានចំណាប់អារម្មណ៍សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.office.com/r/XrnyamL4iU ។ ក្នុងករណីមានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 023 990 023៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង