
ថៃ៖ ពលរដ្ឋថៃមកពីប្រមាណ ១៩ ខេត្តបាននាំគ្នាចេញបាតុកម្មនិងដឹកត្រីឡាំយ៉ាក្បាលខ្មៅប្រមាណ ២តោនចាក់នៅខាងមុខវិមានរដ្ឋាភិបាលថៃ និងរោយអំបិលម្ទេចដាក់បណ្តាសារ ដល់រដ្ឋាភិបាលបន្ទាប់ពីរដ្ឋាភិបាលថៃមិនអាចដោះស្រាយបញ្ហាប្រព័ន្ធអេកូឡូស៊ីនៃការហៀរហូរចូលត្រីឡាំយ៉ាងក្បាលខ្មៅដែលបង្កការប៉ះពាល់ដល់បរិស្ថាន និងស៊ីត្រីក្នុងស្រុកជាអាហារ ដែលធ្វើឲ្យកសិករចិញ្ចឹមត្រូវខាតបង់លុយរាប់ម៉ឺនបាតដោយសារតែវត្តមានត្រីឡាំយ៉ាក្បាលខ្មៅដែលហូរមកពីអាហ្រ្វិក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃពលរដ្ឋថៃមកពីប្រមាណ ១៩ខេត្តបានចាក់ត្រីឡាយ៉ាក្បាលខ្មៅចំនួន ២តោន នៅមុខវិមានរដ្ឋាភិបាលបន្ទាប់ពី «នាយករដ្ឋមន្ត្រីថៃ» មិនចេញមកទទួលយកការទាមទារ ៤ ចំណុច ដើម្បីដោះស្រាយបញ្ហាដែលកសិករកំពុងតែជួបប្រទេស។ ពលរដ្ឋថៃបានបានព្រមានទៀតថាថាពួកគេនឹងនាំយកត្រីបន្ថែម ១៩ តោនទៀតនៅពេលក្រោយបើរដ្ឋាភិបាលមិនស្វែងរកដំណោះស្រាយ។

ពលរដ្ឋថៃរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងកសិកម្ម រៀបចំហែក្បួនទៅកាន់វិមានរដ្ឋាភិបាល ដើម្បីទាមទារ៤ចំណុច ដោយបង្កើតគណៈកម្មាធិការឯករាជ្យ ដើម្បីស៊ើបអង្កេត និងស្វែងរកអ្នកពាក់ព័ន្ធនៃការហូរចូលត្រីឡាំយ៉ាក្បាលខ្មី។ កម្ចាត់ត្រីទីឡាំយ៉ាក្បាលខ្មៅក្នុងរយៈពេល ១ ឆ្នាំ និងពន្លឿនការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ ប្រកាសជាបន្ទាន់នូវតំបន់គ្រោះមហន្តរាយដែលមានត្រីឡាំយ៉ាក្បាលខ្មៅ។

កសិករថៃម្នាក់ដែលចិញ្ចឹមត្រី និងបង្កងបាននិយាយទាំងទឹកភ្នែកថា គាត់ប្រកបរបរចិញ្ចឹមបង្កងជាង៤០ឆ្នាំមកហើយ។ ចាប់តាំងពីបញ្ហាត្រីទីឡាំយ៉ាក្បាលខ្មៅចូលមក រូបគាត់បានខាតបង់ប្រាក់២០ម៉ឺនបាតដោយសារតែត្រីប្រភេទនេះបានស៊ីបង្កងគាត់ចិញ្ចឹម និងត្រីជាច្រើនទៀតដែលរូបគាត់បានចិញ្ចឹម៕
