
ចិន៖ ប្រធានាធិបតីចិនលោកស៊ីជិនភីងបានចុះសួរសុខទុកជនជាតភាគតិចចិនដែលកំពុងតែរស់នៅក្នុងភូមិ Zhaoxing Dong ក្នុងខេត្ត ហ្គីចូវ (Guizhou) នៃប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនោះលោកស៊ីបានអះអាងថាតំបន់ដែលមានប្រជាជនជនជាតិភាគតិចច្រើនរស់នៅគួរតែរក្សាវប្បធម៌ ប្រពៃណីប្លែកៗរបស់ពួកគេ និងជំរុញទេសចរណ៍ឲ្យមកទស្សនាកាន់តែច្រើន។លោកស៊ីក៏បានសសើរ វប្បធម៌ប្លែកៗរបស់ជនជាតិដុងថាជាប្រពៃណីយ៉ាងជ្រាលជ្រៅ និងទាន់សម័យគួរឱ្យកត់សម្គាល់។
ក្នុងដំណើរទស្សនកិច្ចនោះលោកស៊ីក៏បានទស្សនាការសម្តែងចម្រៀងដ៏ធំរបស់ក្រុមជនជាតិដើមភាគតិចដុងដែលជាទម្រង់សិល្បះដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
ហ៊ុំព័ទ្ធដោយភ្នំបៃតង ភូមិ Zhaoxing Dong មានប្រវត្តិតាំងពីរាជវង្សសុងខាងជើងចន្លោះឆ្នាំ (៩៦០-១១២៧)។ វាជាភូមិជនជាតិភាគតិចដុង ដ៏ធំបំផុតមួយក្នុងប្រទេសចិន ដែលមានប្រជាជនរស់នៅចំនួន ៥,២៦១នាក់ ភូមិនេះត្រូវបានទទួលស្គាល់ថាជាភូមិដ៏ស្រស់ស្អាតបំផុតមួយរបស់ប្រទេសចិន និងជាភូមិដ៏ល្បីល្បាញដែលមានធនធានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សារចនាបថស្ថាបត្យកម្មជនជាតិភាគតិច និងអគារ បានចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីផ្សព្វផ្សាយបទចម្រៀងប្រជាប្រិយដុងដែលមានលក្ខណៈពិសេសដូចជាការនាំយកវាទៅសាលារៀន និងបង្កើតក្រុមសិល្បៈ និងល្ខោន ហើយបានប្រែក្លាយពិធីបុណ្យប្រពៃណីអូសទញភ្ញៀវទេសចរណ៍ជាច្រើននាក់។

នៅឆ្នាំ ២០២៤ ភូមិនេះបានទទួលការធ្វើដំណើរទេសចរណ៍ចំនួនជាង១លាននាក់ ដែលបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ១.២ ពាន់លានយន់ (ប្រហែល ១៤១ លានដុល្លារអាម៉េរិក) ពោលគឺកើនឡើង ៦៣.៨ ភាគរយធៀបនឹងឆ្នាំមុន៕