ស្ទឹងត្រែង៖ យុទ្ធនាការហែលទឹកទន្លេមេគង្គ ដើម្បីជួយសង្គ្រោះសត្វផ្សោត ផ្តើមគំនិតដោយក្រុមការងារអភិរក្សកម្ពុជា និងអន្តរជាតិ ក្នុងការហែលទឹកមានចម្ងាយ ១២០គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។
ក្នុងរយៈពេល ៤ ថ្ងៃនៃការហែលទីក ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្នាំទន្លេដើម្បីជួយគាំទ្រសកម្មភាពហែលទឹកនេះ។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ងនេសាទដែលបោះបង់ចោលចេញពីទន្លេ។
មូលនិធីដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះ នឹងជួយដល់ការអភិរក្សសត្វផ្សោត តាមរយៈការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្នាំទន្លេ ដែលតែងតែចុះល្បាតជាប្រចាំ និងបម្រុងទុកសម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែខ្លាំងរវាងកម្មវិធីអភិរក្សសត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។
គួរបញ្ជាក់ថា នៅឆ្នាំ ២០១៦ សត្វផ្សោតនៅក្នុងអន្លង់ឈើទាលកៀកជាប់ទៅនឹងព្រំប្រទល់កម្ពុជា-ឡាវ ត្រូវបានប្រកាសថាផុតពូជ ដែលត្រូវបានកត់ត្រានៅឆ្នាំ ២០២២ ដែលបង្ហាយពីតម្រូវការអភិរក្សសត្វផ្សោតជាចាំបាច់នៅតំបន់ទន្លេមេគង្គ ជៀសវាងការគំរាមគំហែងរហូតដល់ផុតពូជ៕