Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរកម្ពុជាកំពុងស្វះស្វែងជួយពលរដ្ឋខ្មែរដែលត្រូវបញ្ជូនចេញពីអាម៉េរិកមកមាតុភូមិវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបតំណាង

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា អះអាងបន្តកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិក ដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរដែលត្រូវបានសម្រេចបញ្ជូនមកកម្ពុជាវិញ ក្រោមការសហប្រតិបត្តិការរវាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។

បើតាមលោក ជុំ សុន្ទរី កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយអាមេរិក ស្របទៅតាមអនុស្សរណៈដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរដែលត្រូវបានសម្រេចអោយបញ្ជូនចេញពីសហរដ្ឋអាម៉េរិក មកកម្ពុជាវិញ ក្រោមការសហការរវាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ជាមួយភាគីអាម៉េរិក។ អាជ្ញាធរកម្ពុជា បាននិងកំពុងដោះស្រាយបន្តបន្ទាប់ បន្តសម្ភាស និងចេញលិខិតធ្វើដំណើរជូនពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះ បានបញ្ជាក់ថា លោកជឿជាក់ថា ផ្អែកលើកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាម៉េរិក រួមទាំងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន កម្ពុជានឹងទទួលបានការពិនិត្យវាយតំលៃជាវិជ្ជមានពីសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា នៅដើមខែកុម្ភៈនេះ អគ្គនាយករដ្ឋានអន្តោប្រវេសន៍អាម៉េរិក ICE បានសម្រេចបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាម៉េរិកប្រមាណ ១លាន៤សែននាក់ ទៅប្រទេសកំណើតវិញ ដោយមានពលរដ្ឋខ្មែរប្រមាណ ១៧៤៧នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង