Cctime 6monthsfree desktop
Cc times  web banner kh (2)

វិទ្យុអាស៊ីសេរី (RFA) ប្រឈមមុខបិទទ្វារ ក្រោយលោក ដូណាល់ ត្រាំ ផ្តាច់កញ្ចប់ថវិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ វិទ្យុអាស៊ីសេរី (RFA) ប្រឈមមុខបិទទ្វារ ក្រោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ផ្តាច់កញ្ចប់ថវិកា នៅថ្ងៃទី១៥ ខែមីនា។ការកាត់ផ្តាច់ថវិកានាពេលនេះ មិនត្រឹមតែធ្វើឱ្យប្រជាជនជិត ៦០លាននាក់ដែលពឹងផ្អែកលើការផ្សាយរបស់ RFAជារៀងរាល់សប្តាហ៍។នេះបើតាមសេចក្តីជូនដំណឹងពីការបញ្ឈប់ជំនួយដែលទទួលបាន វិទ្យុអាស៊ីសេរី។

កញ្ចប់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ ដែលឧបត្ថម្ភដល់ វិទ្យុអាស៊ីសេរី RFA និង បណ្តាញដៃគូ ត្រូវបានកាត់ផ្តាច់នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា។ លោកស្រី បាយ ហ្វាង ( Bay Fang ) ប្រធានវិទ្យុអាស៊ីសេរី បានអះអាងថា ស្ថាប័នរបស់លោកស្រី មានគម្រោងប្រឆាំងនឹងសេចក្តីសម្រេចផ្តាច់ថវិកា នាពេលនេះ។

បើតាមលោកស្រី បាយ ហ្វាង ( Bay Fang ) ការកាត់ផ្តាច់ថវិកានាពេលនេះ មិនត្រឹមតែធ្វើឱ្យប្រជាជនជិត ៦០លាននាក់ដែលពឹងផ្អែកលើការផ្សាយរបស់ RFAជារៀងរាល់សប្តាហ៍ បាត់បង់សិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់ផលប្រយោជន៍ដល់ សត្រូវរបស់អាមេរិកដែរ"។

គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ ខែមីនា បានចេញបញ្ជាប្រតិបត្តិមួយកាត់បន្ថយ «ការិយាល័យមិនបង្កើតឡើងដោយច្បាប់» នៃទីភ្នាក់ងារអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM)។ ទីភ្នាក់ងារអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ជាស្ថាប័នផ្តល់ជំនួយដល់វិទ្យុអាស៊ីសេរី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង