681 ezgif.com resize
Swift cc time

ត្រាំផ្តាច់មូលនិធិសម្រាប់វិទ្យុអាស៉ីសេរី ខណៈបុគ្គលិកVOAជាង១ពាន់នាក់ដាក់ឱ្យសម្រាក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្នាក់ការបណ្តាញព័ត៌មានរដ្ឋអាម៉េរិក Voice of America ឬ VOA ក្នុងទីក្រុង Washington។រូបភាព៖ AP

អាម៉េរិក៖អ្នកសារព័ត៌មាននៅ Voice of America (VOA) ត្រូវបានដាក់ឱ្យឈប់សម្រាក បន្ទាប់ពីប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងគោលបំណងកាត់បន្ថយ និង លុបបំបាត់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាក្រុមហ៊ុនមេរបស់ VOA ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៉ីសេរី និង វិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល។

លោក ដូណាល ប្រធានាធិបតីអាម៉េរិក បានចុះហត្ថលេខាផ្តាច់ជំនួយ និង កាត់បន្ថយរបស់សហរដ្ឋអាម៉េរិក ពីទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលហៅកាត់ USAGM ហើយការសម្រេចនេះ បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាម៉េរិក Voice of America ឬ VOA ត្រូវបានដាក់​ឱ្យឈប់សម្រាកពីការងារ ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៉ីសេរី និង វិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល។

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters បានលើកយកប្រសាសន៍ នាយក VOA លោក Michael Abramowitz ដោយថា ការសម្រេចនេះ បាននាំឱ្យ រូបលោក ហើយនិងបុគ្គលិកទាំងជាង១៣០០នាក់ ត្រូវបានដាក់ឱ្យឈប់សម្រាក។ ទីភ្នាក់ងារមេរបស់ VOA គឺទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ក៏បានលុបចោលការផ្តល់មូលនិធិ សម្រាប់វិទ្យុអឺរ៉ុបសេរី (Radio Free Europe/Radio Liberty) ហើយនិង វិទ្យុអាស៉ីសេរី (Radio Free Asia) ថែមទៀតផង។

លោក  Abramowitz សម្តែងការសោកស្ដាយជាខ្លាំង ដែលជាលើកដំបូងក្នុងរយៈពេល៨៣ ឆ្នាំ ដែលបណ្តាញព័ត៌មានរដ្ឋអាម៉េរិក Voice of America ឬ VOA ត្រូវបានបិទ ហើយបានបញ្ចប់ការផ្តល់ជំនួយដល់គឺវិទ្យុអាស៉ីសេរី និង វិទ្យុអឺរ៉ុបសេរី ដែលផ្សាយទៅប្រទេសនានានៅអឺរ៉ុបខាងកើត រួមទាំងរុស្ស៊ី អ៊ុយក្រែន ព្រមទាំងវិទ្យុអាស៊ីសេរី ដែលផ្សាយទៅប្រទេសចិន និងកូរ៉េខាងជើង៕

Khcct banner

អត្ថបទទាក់ទង