Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមឧកញ៉ាកម្ពុជា បានចេញបេសកកម្មទៅក្រៅប្រទេស ដើម្បី«ទាក់ទាញអ្នកវិនិយោគ»បានជាង២០ប្រទេស នៅឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រ​ី​ លីតា
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានចេញបេសកកម្មទៅក្រៅប្រទេស ដើម្បី«ទាក់ទាញអ្នកវិនិយោគ»បានជាង២០ប្រទេស នៅឆ្នាំ២០២៤ រួមមាន បារាំង, ចិន ហ្វីលីពីន , ថៃ, ឥណ្ឌា, ជប៉ុន, តួកគី, អេស្ប៉ាញ, អាល្លឺម៉ង់, អាម៉េរិក, កាណាដា, បារាំង, ឆែក, អង់គ្លេស និងផ្សេងទៀត តាមរយៈការចូលរួមអមជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ការចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី។

យោងតាមរបាយការណ៍កិច្ចការធុរកិច្ច និងពាណិជ្ជកម្ម ឆ្នាំ២០២៤ បានឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា បានចេញបេសកកម្មទៅក្រៅប្រទេស ដើម្បី«ទាក់ទាញអ្នកវិនិយោគ»បានជាង២០ប្រទេស នៅឆ្នាំ២០២៤ ដែលក្នុងនោះមានដូចជា៖ ទី១ គឺការចូលរួមអម សម្តេចធិបតី នាយករដ្ឋមន្តី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេស ដូចជា បារាំង, ចិន និង ហ្វីលីពីន។ ទី២ចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ ទៅកាន់ប្រទេស ដូចជា ចិន, ថៃ, ឥណ្ឌា, ជប៉ុន, តួកគី, អេស្ប៉ាញ, អាល្លឺម៉ង់, អាម៉េរិក, កាណាដា, បារាំង, ឆែក, អង់គ្លេស។

សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា សមាគមបានបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ជាង ១០ស្ថាប័ន រួមមាន ស្ថានទូតឥណ្ឌា, ស្ថានទូតបារាំង ស្ថានទូតប៉ាគីស្ថា និងការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, សភាពាណិជ្ជកម្មអ៊ីស្រាអែលប្រចាំកម្ពុជា, សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា, ប្រតិភូធុរកិច្ចនៃទីក្រុងណាននីង, អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន, សមាគមជប៉ុន-កម្ពុជា, សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី និង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា ជាដើម។

ក្រៅពីសកម្មភាពខាងលើ សមាគមបានចុះអនុស្សរណៈយោគយល់គ្នស្តីពីភាពជាដៃគូចំនួន៥ស្ថាប័ន រួមមានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា, ស្ថាប័ន Excellence Industrielle Saint- Laurent (FISL), ក្រុមហ៊ុន SAGRI Corporation Private Limited, មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងមន្ទីរពេទ្យរ៉ូ យ៉ាល់ភ្នំពេញ ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង