Cctime 6monthsfree desktop
Cc times  web banner kh (2)

គិតត្រឹមឆ្នាំ២០២៤«សមាជិក»សមាគមឧកញ៉ាកម្ពុជា កើនឡើងដល់៤៤៦នាក់ និង មានគោររមងារជាន់ខ្ពស់៥រូប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានកៀរគរសមាជិក សមាជិកាបន្ថែមបានសរុបប្រមាណជា ៤៤៦នាក់ កើនឡើង ២៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ក្នុងចំណោម សមាជិកសរុបមានគោរមងារលោកអ្នកឧកញ៉ាជាន់ខ្ពស់ ៥រូប និង អ្នកឧកញ៉ាចំនួន ១៤០រូប។

យោងតាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២ ស្ថាបនិក ក្រុមប្រឹក្សាភិបាលចំនួន ៣២នាក់ ហើយកើនដល់៤៥នាក់នៅឆ្នាំ២០២៤។សមាជិកសកម្មមាន ៣៧នាក់ នៅឆ្នាំ២០២៣ ធ្លាក់មកត្រឹម៣៤នាក់ ក្នុចុងឆ្នាំ២០២៤ ចំណែកឯសមាជិកទ្រទ្រង់នៅឆ្នាំ២០២៣មាន ២៧៤នាក់ កើនឡើង៣៥៤នាក់ នៅឆ្នាំ២០២៤។

គិតត្រឹមថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា កើនសមាជិក សមាជិកាពី ៣៥៦នាក់ ទៅ៤៤៦នាក់ នៅក្នុងឆ្នាំ២០២៤។ បើតាមរបាយការណ៍ សមាជិកមានគោរមងារជា លោកអ្នកឧកញ៉ា មានចំនួន៥រូប អ្នកឧកញ៉ា ១៤០រូប និង ឧកញ៉ាចំនួន ៣០១រូប។

ក្នុងសន្និបាតប្រចាំឆ្នាំលើកទី២នេះ សមាគមឧកញ៉ាកម្ពុជា បានវាយតម្លៃខ្ពស់ពីការកើនឡើងនៃចំនួនសមាជិកយ៉ាងលឿនរហ័ស និងបន្តប្តេជ្ញាចិត្តសាមគ្គីភាពផ្ទៃក្នុង ដើម្បីចូលរួមជួយកសាងសង្គមជាតិកម្ពុជា តាមរយៈការកៀរគរអ្នកវិនិយោគមកកម្ពុជា និង កិច្ចការងារជួយសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង