Cctime 6monthsfree desktop
Cc times  web banner kh (2)

ឱកាសប្រកួតប្រជែងការនិទានរឿងឌីជីថលក្រោមប្រធានបទ "ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ”

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាង 

ប្រភព នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ

ភ្នំពេញ៖ មជ្ឈមណ្ឌល​​ស៊ីមេអូ RECSAM និងក្រសួងអប់រំ ជ្រើសរើស សិស្សានុសិស្ស និងគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីប្រកួតតប្រជែងការនិទានរឿងឌីជីថល ពីប្រធានបទ"ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ” ដែលបើកទទួលពាក្យត្រឹមថ្ងៃទី ១៤ មីនា ២០២៥ សម្រាប់ការចុះឈ្មោះ និងទទួលវីដេអូត្រឹមថ្ងៃ ១៨ ខែមេសា ។

យោងតាមសេចក្តីជូនដំណឹងនៃ ក្រសួងអប់រំ ស្តីពី កម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថល លើកទី៣ របស់មជ្ឈមណ្ឌល​​ស៊ីមេអូ RECSAM បានឱ្យដឹងថា "កម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថល លើកទី៣" នឹងប្រព្រឹត្តទៅក្រោមប្រធានបទ "ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ” (STEM in Storyland: Where Learning Meets Wonder)។ ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២០០ ដុល្លាអាមេរិក, ជ័យលាភីលេខ២ នឹងទទួលបានថវិកា ចំនួន ១៥០ ដុល្លាអាមេរិក, និងជ័យលាភីលេខ៣ នឹងទទួលបានថវិកាចំនួន ១០០ ដុល្លាអាមេរិក។

បើតាមក្រសួងអប់រំ កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណង ៖ ទី១. លើកកម្ពស់ការអប់រំស្នែម ៖ លើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ពីគោលគំនិតស្ទែម តាមរយៈវិធីសាស្ត្របែប ទាក់ទាញ និងច្នៃប្រឌិត។ ទី២.អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត ផ្ដល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និង ជំនាញនិទានរឿង ដែលចាំបាច់សម្រាប់ពិភពលោកទំនើប។ ទី៣. អបអរសាទរភាពចម្រុះ ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំង អាស៊ីអាគ្នេយ៍។ និងទី៤. បំផុសគំនិតច្នៃប្រឌិត ជំរុញអ្នកចូលរួមឱ្យគិតយ៉ាងល្អិតល្អន់អំពីអនាគតនៃការអប់រំ និងរបៀបដែលស្ទែម អាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។

ដើម្បីអាចចូលរួមប្រកួត បេក្ខជនត្រូវមានលក្ខខណ្ឌដូចជា គឺសមាសភាពចូលរួមត្រូវជាសិស្សានុសិស្ស និងគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ត្រូវបង្កើតវីដេអូតាម លក្ខខណ្ឌកំណត់របស់អ្នករៀបចំ។ អ្នកចូលរួមត្រូវបានបែងចែកជា ៣ ក្រុម៖ ក្រុមប្រភេទ A ៖ សិស្សនៅកម្រិតបឋមសិក្សា មានអាយុចន្លោះពី ៧ ទៅ ១២ ឆ្នាំ (អាចចូលរួមជាបុគ្គល ឬជាក្រុម និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)។ ក្រុមប្រភេទ B ៖ សិស្សកម្រិតអនុវិទ្យាល័យ មានអាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ (ត្រូវចូលរួមជាបុគ្គល និង ត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)។ ចំណែកឯក្រុមប្រភេទ C ៖ គ្រូបង្រៀននៅកម្រិតបឋមសិក្សា ឬមធ្យមសិក្សា (ត្រូវចូលរួមជាបុគ្គល)។

ដើម្បីអាចដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែងខាងលើ អាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/S6vK37EsYauiQ14N8 ឱ្យបានត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា សមាសភាពដែល បានចុះឈ្មោះចូលរួមត្រូវបញ្ជូនវីដេអូប្រកួតប្រជែងឱ្យបានមុនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង