
សៀមរាប៖ ព្រឹត្តិការណ៍«សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប សម្តែងរបាំសិល្បៈខ្មែរ រួមទាំងការសម្តែងរបស់បរទេសមកពីច្រើនប្រទេស។
កម្មវិធីសម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ បានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមាន៖ របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរណ៍។
បន្ថែមពីនេះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈពីសំណាក់ប្រទេសជិតខាងមួយចំនួនទៀតរួមមាន៖ ឥណ្ឌូលនេស៊ី, ហ្វីលីពីន, ចិន និងឥណ្ឌាផងដែរ។ ការសម្តែង និងការប្រគុំតន្រ្តី មានការចូលរួមដោយសិល្បករសិល្បការិនីពីសហភាពអឺរ៉ុប និងកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និតក្នុងគ្រប់វិស័យ រួមទាំងសិល្បៈវប្បធម៌ផងដែរ៕
