
កណ្ដាល៖ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដោះបន្សាបនិងដឹកគ្រាប់បែកប្រភេទMK82នោះដោយសុវត្ថិភាព នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោក ហេង រតនា អគ្គនាយក(CMAC) បានឲ្យដឹងថា កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានដោះបន្សាបនិងដឹកគ្រាប់បែកប្រភេទMK82នោះដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ផ្អែកតាមព័ត៌មានទិន្នន័យទម្លាក់គ្រាប់បែកដែលប្រគល់មកអង្គភាពសុីម៉ាក់ដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក គ្រាប់បែកចំនួន៥គ្រាប់ដែលបានប្រទះឃេីញនេះ មិនមានក្នុងកំណត់ត្រាទិន្នន័យស្ថិតនៅទីតាំងចំណុចនេះទេ។
.jpg?1741857856)
លោក ហេង រតនា បានបន្តថា លោកបានពិភាក្សាជាមួយអ្នកជំនាញស្វែងរកការពិត ពេលនោះលោកក៏បានសាកសួរមន្ត្រីពាក់ព័ន្ធថា បេីគ្មានក្នុងទិន្នន័យកំណត់ត្រាការទម្លាក់គ្រាប់បែក មានតែលោកចោលួចបេីកយន្តហោះនិងទម្លាក់គ្រាប់បែកស្ងាត់ៗហ្នង ដូចជាសមទេ។ លោកបន្ថែមថា តាមពិតគ្រាប់បែកទាំងនេះក៏អាចទម្លាក់ដោយកងទ័ពអាកាសរបស់លោកប្រធានាធិបតីលន់ ណុល និងកាទម្លាក់គ្រាប់បែកនោះ គ្មានបន្សល់ទុកកំណត់ត្រាទិន្នន័យស្អីនោះទេ៕
