
សិង្ហបុរី៖ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នឹងមិនត្រូវបានអនុញ្ញាតឱ្យយកថ្ម Power Bank ចល័តតាមរយៈរន្ធ USBជាមួយលើយន្តហោះ ឬប្រើ Power Bank ដើម្បីសាកឧបករណ៍ផ្ទាល់ខ្លួន ក្នុងរយៈពេលនៃការហោះហើរនោះទេ។

ចំណាត់ការរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines នេះធ្វើឡើងដើម្បីការពារ នឹងឆ្លើយបតបអនុលោមតាមបទប្បញ្ញត្តិទំនិញគ្រោះថ្នាក់របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ដោយ Power Bank អាចនឹងប្រឈមជាមួយនឹងការផ្ទុះដោយមិនអាចដឹងមុន៕