ចិន៖ឆ្នាំនេះជាខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក។ដើម្បីអបអរសាទរខួបនេះ មជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិនបានប្រគល់មេដាយរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនចេញទៅជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈញលានពានរបស់អាមេរិកជូនទាហានជើងចាស់និងសមមិត្តជើងចាស់ដែលនៅរស់រានមានជីវិតហើយធ្លាប់ចូលរួមយុទ្ធនាការជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ។
ចិនបានចាត់ទុកមេដាយនេះមានន័យថា សង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកជាសង្គ្រាមយុត្តិធម៌ដែលការពារសន្តិភាពនិងប្រឆាំងការឈ្លានពាន ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តនិងជំនឿចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនដែលមិនខ្លាចមហាអំណាច គាំពារសន្តិភាពពិភពលោកនិងកសាងសហគមន៍រួមវាសនាមនុស្សជាតិ ៕
