Cctime 6monthsfree desktop
Cc times  web banner kh (2)

បេក្ខជន ៩រូប បានជ័យលាភី ផ្នែក «អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ» ក្នុងទិវាជាតិអំណានលើកទី១០

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ បេក្ខជន ៩ រូប បានជ័យលាភី ផ្នែកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអំណានលើកទី១០ ប្រព្រឹត្តទៅពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ មីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កម្មវិធីទិវាជាតិអំណានជារៀងរាល់ឆ្នាំមានដាក់បញ្ចូលនូវសកម្មភាពជាច្រើនពាក់ព័ន្ធនឹងអំណានដូចជាការប្រកួត ការពិភាក្សាប្រធានបទពាក់ព័ន្ធនឹងសៀវភៅនិងអំណាន ក៏ដូចជាការដាក់បង្ហាញស្តង់អ្នកនិពន្ធជាច្រើនរូបក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអាននៃយុវជន និងប្រជាជនកម្ពុជាជំនាន់ក្រោយ។ ក្នុងឆ្នាំ២០២៥ នេះ កម្មវិធីប្រព្រឹត្តឡើង ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។

បើតាមការប្រកាសនៃក្រសួងអប់រំ បានឱ្យដឹងថា ក្នុងនោះ មានបេក្ខជនចំនួន ៩ រូបដែលទទួលបានជ័យលាភី ផ្នែកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ ក្នុងទិវាជាតិអំណានលើកទី១០ ដែលមានដូចតទៅ

- ជ័យលាភីផ្នែកអានអត្ថបទ "ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន"

(លេខ១) ៖ កុមារី វ៉ែង យូអុី មកពី សាលាបឋមសិក្សា ២៤ កញ្ញា ខេត្តក្រចេះ

(លេខ២) ៖ កុមារី ធួត គីមឡាង មកពី សាលាអន្តរជាតិ យូ អេស អេ ខេត្តបាត់ដំបង

(លេខ៣) ៖ កុមារី លីម ជឺហ្វុង មកពី សាលាបឋមសិក្សា ព្រៃទទឹង ខេត្តកំពង់ចាម

- ជ័យលាភីផ្នែកស្មូតកំណាព្យ "ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន"

(លេខ១) ៖ យុវជន ផុង វិវឌ្ឍន៍ មកពី វិទ្យាល័យ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

(លេខ២) ៖ យុវនារី បានវិន ស្រីនិច្ច មកពី អនុវិទ្យាល័យ កាចាញ ខេត្តរតនគិរី

(លេខ៣) ៖ យុវជន គង់ រ៉ាឆាន់ មកពី អនុវិទ្យាល័យ ដំរីផុង ខេត្តក្រចេះ

- ជ័យលាភីផ្នែកតែងនិពន្ធ "ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន"

(លេខ១) ៖ យុវនារី ឈួ រាជនី មកពី វិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប

(លេខ២) ៖ យុវនារី ហឿន ចរិយា មកពី វិទ្យាល័យ មេសាង ខេត្តព្រៃវែង

(លេខ៣) ៖ រចំ ហ្នើម មកពី វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី

គួរបញ្ជាក់ថា កម្មវិធីទិវាជាតិអំណានត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះជាលើកទី១០ហើយ ដែលទិវានេះបានប្រារព្ធឡើង ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ។ «ទិវាជាតិអំណាន» មានគោលបំណង បន្តបណ្ដុះទម្លាប់អាននិងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង