Cctime 6monthsfree desktop
Cc times  web banner kh (2)

ហ្សលែនស្គីសុំទោសដូណាល់ត្រាំក្រោយប៉ះសំដីគ្នានៅការិយាល័យពងក្រពើ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ប្រមុខមេដឹកនាំអ៊ុយក្រែនលោក ហ្សេលែនស្គីបានផ្ញើរសំបុត្រសុំទោសមួយច្បាប់ទៅកាន់មេដឹកនាំអាម៉េរិកលោកដូណាល់ត្រាំក្រោយពីបានប៉ះសំដីគ្នានៅការិយាល័យពងក្រពើរបស់លោកដូណាល់ត្រាំ ។ នេះបើយោងតាមការបញ្ជាក់របស់លោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាម៉េរិកបានអះអាងក្នុងបទសម្ភាសន៍ទូរទស្សន៍ជាមួយ Fox News ។

បើតាមលោក Witkoff គណៈប្រតិភូពិសេសអាម៉េរិក ដែលគ្រោងនឹងជួបមន្ត្រីអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១១ខែមីនា ក្នុងកិច្ចចរចាកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការប៉ះទង្គិចគ្នានៅសេតវិមាន។លោក Witkoff បាននិយាយថា Zelensky បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីដូណាល់ត្រាំ។ ក្នុងសំបុត្រនោះលោកបានសុំទោសចំពោះឧប្បត្តិហេតុទាំងស្រុងដែលបានកើតឡើងនៅក្នុងការិយាល័យពងក្រពើ។

លោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាម៉េរិក

សម្រាប់លោក Witkoff មានការពិភាក្សាជាបន្តបន្ទាប់ក្នុងចំណោមមន្ត្រីអ៊ុយក្រែន សហរដ្ឋអាម៉េរិក និងអឺរ៉ុប ចាប់តាំងពីឧបទ្ទវហេតុរវាងមេដឹកនាំនៃប្រទេសទាំងពីរបានផ្ទុះ លោកបានសម្តែងសុទិដ្ឋិនិយមថា កិច្ចពិភាក្សានាពេលខាងមុខនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាចស្តារឡើងវិញនូវកិច្ចព្រមព្រៀងរ៉ែរវាងអាម៉េរិក និងអ៊ុយក្រែនសារជាថ្មី។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio ក៏បាននិយាយផងដែលថាប្រសិនបើកិច្ចចរចាអារ៉ាប៊ីសាអូឌីតទទួលបានជោគជ័យ ទីក្រុងអាម៉េរិកនឹងបន្តជំនួយយោធាដល់អ៊ុយក្រែន។

គួរបញ្ជាក់ថាជម្លោះដល់តឹងសរសៃកវាងលោកដូណាល់ត្រាំ និងមេដឹកនាំអ៊ុយក្រែនលោកហ្សេលែនស្គីបានផ្ទុះឡើងក្នុងការិយាល័យលោកដូណាល់ត្រាំក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងរ៉ែកម្រអ៊ុយក្រែន ក្នុងជំនួបក្តៅគគុកជាង ៤០នាទី ដូណាល់ត្រាំបានចាត់ទុកលោកហ្សេលែនស្គីកំពុងតែលេងល្បែងសង្រ្គាមលោកលើកទី៣ និងព្រមានថាអ៊ុយក្រែននឹងខ្ទិចត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះប្រសិនបើគ្មានជំនួយអាម៉េរិកចាប់តាំងពីសង្រ្គាមបានផ្ទុះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង