Cctime 6monthsfree desktop
Cc times  web banner kh (2)

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំ «ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត» នៅថ្ងៃទី៤-៦ ខែមេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី ។

យោងតាមគេហទំព័រនៃ ពិព័រណ៍ទេពកោសល្យនិងស្នាដៃសាលារចនា បានឱ្យដឹងថា «កម្មវិធីតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា» នឹងប្រព្រឹត្តឡើង ដើម្បីបង្ហាញស្នាដៃនិស្សិតទាំង ៥ មហាវិទ្យាល័យ ដែលក្នុងនោះមានដូចជា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យបុរាណវិទ្យា និងមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងដេប៉ាតឺម៉ង់ផ្សេងៗទៀតជាច្រើន។

ប្រភពរូបភាព៖ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា


ឆ្នាំ២០២៥ ជា លើកទី ៨ ហើយដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀបចំ ព្រឹត្តិការណ៏ ពិព័រណ៌ ទេពកោសល្យនិង ស្នាដៃនិស្សិត អនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី ធ្វើឡើងនៅទីតាំង នៅក្នុងបរិព័ណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងទី២ អគារ (ខ) មហាវិថីវិចិត្រសិល្បៈ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជារៀងរាល់ឆ្នាំ កម្មវិធីនេះតែងទទួលបានការគាំទ្រច្រើនកុះករពីទស្សនិកជនដោយសារតែភាពច្នៃប្រឌិតនៃនិស្សិត និងកិច្ចសហការរវាងនិស្សិតនៃសាកលវិទ្យាល័យនេះ។

ប្រភពរូបភាព៖ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា

គួររំលឹកថា កម្មវិធីពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ដើម្បីលើកទឹកចិត្តសិស្សក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តជាក់ស្តែងនូវអ្វីដែលខ្លួនបានរៀនសូត្រ បូកផ្សំជាមួយនឹងភាពច្នៃប្រឌិតរបស់ខ្លួន៕

ប្រភពរូបភាព៖ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតសាលារចនា 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង