681 ezgif.com resize
Moneygramott moi1280x163px

«អង្គរសង្ក្រាន្ត»ផ្តល់ឱកាសពាណិជ្ជករ,សហគ្រិន,អាជីវករជាប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ។

សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរ សង្ក្រាន្ដឆ្នាំថ្មី” ហើយការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្គដែលមានទ្រង់ទ្រាយធំជាងមុន។ អង្គរសង្ក្រាន្ត ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍។នេះបើយោងតាមលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ។

លោក សុខ សប្បាយណា បានថ្លែងគូសបញ្ជាក់ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ ក្នុងគោលបំណង ដើម្បីជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះអង្គរសង្រ្កាន្តក៏មានគោលបំណង រម្លឹក និង ធ្វើឱ្យរស់រវើកឡើងវិញនៃ “មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើ ឱ្យ“អង្គរមានជីវិត” ជាពិសេសនោះគឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បី ល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍។

បើតាមប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដរូបនេះ ក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន ៣៨ ក្រុមការងារ៣៤ និង យុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥០០០ នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការព៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។ កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះ គឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

 ចង្វាក់បេះដូងអង្គរ គឺជាការសម្តែងទស្សនីយភាពរយៈពេល ៣ថ្ងៃ ដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិត នៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ក្នុងការទស្សនាការសម្តែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕

Khcct banner

អត្ថបទទាក់ទង