Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនព្រមានឆ្លើយតបលឿនជាទីបំផុតបើតៃវ៉ាន់ហានប្រកាសឯករាជ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យយោធាចិនលោក Wu Qian

ប៉េកាំង៖ យោធាចិនបានព្រមានថាខ្លួននឹងធ្វើការឆ្លើយតបលឿនជាទីបំផុត និងបន្ថែមការយាមល្បាតកាន់តែតឹងតែងបន្ថែមទៀតជុំវិញកោះតៃវ៉ាន់ប្រសិនតៃវ៉ាន់ស្វែងរកផ្លូវប្រកាសឯករាជ្យ និងព្រមានអ្នកដែលគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យឲ្យដកថយជាបន្ទាន់បើមិនដូចច្នេះទេនឹងប្រឈមជាមួយនឹងការអន្តរាយ។ ការព្រមានរបស់ចិននេះធ្វើឡើងក្នុងអំឡុងពេលជួបជុំអ្នកនយោបាយកំពូលរបស់ចិនប្រចាំឆ្នាំ "Two Sessions" ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពីការដំឡើងថវិកាការពារជាតិរបស់ខ្លួនចំនួន ៧.២ ភាគរយក្នុងឆ្នាំ ២០២៥។

យោងតាមអ្នកនាំពាក្យយោធាចិនលោក Wu Qian បានចាត់ទុកសញ្ញានៃការបំបែកខ្លួនឯករាជ្យតៃវ៉ាន់កំពុងតែកាន់កើនឡើងខ្លាំង ហើយចិនបានត្រៀមខ្លួន និងបន្ថែមការយាមល្បាតបន្ថែមទៀតក្នុងកោះតៃវ៉ាន់។ លោក Wu Qian បន្តទៀតថាកងទ័ពរំដោះប្រជាជនគឺជាកម្លាំងនៃសកម្មភាពក្នុងការប្រឆាំងនឹងការបំបែកខ្លួន និងការលើកកម្ពស់ការបង្រួបបង្រួមឡើងវិញ។ លោកបានព្រមានថា៖ តៃវ៉ាន់កំពុងតែកាន់ចង្កូតទៅរកមាត់ជ្រោះ បើនៅតែបន្តដើរខុសនោះនឹងជួបសេចក្តីស្លាប់ជាមិនខាន។

គួរបញ្ជាក់ថាទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រទេសចិនក៏ធ្លាប់បានព្រមានជាច្រើនដងមកហើយក្នុងការប្រើកម្លាំងយោធាដើម្បីទាមទារកោះនេះមកវិញ។ ប្រទេសចិនបានបង្កើនសម្ពាធលើអាជ្ញាធរតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងសមយុទ្ធយោធា និងការបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកជាញឹកញាប់សមយុទ្ធជុំវិញកោះមួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង