Cctime 6monthsfree desktop
Cc times  web banner kh (2)

«របាំព្រះរាជទ្រព្យ»ខ្មែរនឹងរៀបចំសម្តែងនៅកម្មវិធីអន្តរជាតិមួយក្នុងប្រទេសបារាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការសម្តែងរបាំព្រះរាជទ្រព្យកន្លងទៅ។រូបភាព៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី ៦ មីនាម្សិលមិញ បានដឹកនាំ សិល្បករ សិល្បការិនី ចេញទៅសម្តែង«របាំព្រះរាជទ្រព្យ»សាជាថ្មី នៅសាធារណរដ្ឋបារាំង ដោយការសម្តែងពិសេសនេះ គ្រោងនឹងធ្វើឡើងចំនួន៣ទីតាំងផ្សេងគ្នា។ការចេញទៅសម្តែងនៅក្រៅប្រទេសនេះ គឺធ្វើឡើងក្រោយពីមានការព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការចេញទៅសម្តែងនៅក្រៅប្រទេសនេះ គឺមានការដឹកនាំដោយផ្ទាល់ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពី សិល្បករ សិល្បការិនី ជាច្រើនរូប និងត្រៀមសម្តែងរបាំព្រះរាជទ្រព្យ សាជាថ្មី នៅបារាំង ដោយការសម្តែងពិសេសនេះ គ្រោងនឹងធ្វើឡើងចំនួន៣ទីតាំងផ្សេងគ្នា។

បើតាមក្រសួងវប្បធម៌ ដោយនៅថ្ងៃទី ០៨ និងទី០៩ ខែមីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly - Jacques Chirac ទីក្រុងប៉ារីស។ កម្មវិធីសម្តែងពីរផ្សេងទៀត គ្រោងនឹងធ្វើនៅតាមតំបន់មួយចំនួននៃសាធារណរដ្ឋបារាំង ដូចជានៅ Opéra National de Bordeaux និងនៅ Cité musicale-Metz។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា កម្មវិធីសម្តែងរបាំព្រះរាជទ្រព្យ នៅសាធារណរដ្ឋបារាំង គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពរឹតចំណងមិត្តភាព តាមរយៈវិស័យវប្បធម៌ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដ៏ល្អឯកគ្មានពីររបស់ខ្មែរ អមដោយសម្លៀកបំពាក់និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ របស់នាដការិនីខ្មែរ ព្រមទាំងជាការជំរុញការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វិស័យវប្បធម៌ ជាពិសេសរបាំបុរាណខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺលើសកលលោក។

គួរបញ្ជាក់ថា «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង