681 ezgif.com resize
Swift cc time

១ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួស២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ដោយគិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់, រងរបួសសរុប ២នាក់, រងរបួសធ្ងន់ ២នាក់រងរបួសស្រាល ០នាក់និងមិនពាក់មួកសុវត្ថិភាព ៦នាក់។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ បានកើតឡើងចំនួន ៥លើក(យប់ ៣លើក)បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី ០នាក់), រងរបួសសរុប ២នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ២នាក់(ស្រី ២នាក់)រងរបួសស្រាល ០នាក់(ស្រី ០នាក់)និងមិនពាក់មួកសុវត្ថិភាព ៦នាក់(យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), និងបត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់)៕

Khcct banner

អត្ថបទទាក់ទង